បណ្ដាំក្រមង៉ុយ ជា
បទព្រហ្មគីតិ និពន្ធឡើងក្នុងរវាងឆ្នាំ១៩៣៥ ដោយកវី
ក្រមង៉ុយ ។
ខ្លឹមសារ
បណ្ដាំក្រមង៉ុយ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖
នេះបទព្រហ្មប្រាជ្ញប្រែ |
|
ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី |
ឲ្យប្រិតប្រុងស្មាតី |
|
គួរគប្បីឲ្យឧស្សាហ៏។ |
កុំខ្ជិលកុំល្ងង់ពេក |
|
ខំរៀនលេខរៀនអក្ខរា |
រៀនគ្រប់សព្វធម៌អាថិ |
|
ប្រាជ្ញាផ្សំនឹងគំនិត ។ |
កំណើតកើតជាមនុស្ស |
|
មើលឲ្យធ្លុះទោះឆ្ងាយជិត |
ចេះស្ទាត់ប្រាកដពិត |
|
គិតការអ្វីបានគ្រប់យ៉ាង។ |
មនុស្សល្ងង់មិនផ្អើលភ្ញាក់ |
|
ដូចភ្នែកខ្វាក់ទាំងសងខាង |
មានរូបគ្មានអ្វីអាង |
|
សាងបាបថោកកើតមកខ្លៅ។ |
ពូជមនុស្សទោះខ្ពស់ទាប |
|
កាត់តាមភាពត្រកូលផៅ |
អាក្រក់ល្អសខ្មៅ |
|
កាត់កូនចៅដូចដូនតា។ |
ពូជល្ងង់មិនបានបួស |
|
ទុកជាទោសនឹងសាសនា |
អ្នកបួសចេះធម៌អាថិ |
|
កូនសិក្សាខំរៀនសូត្រ ។ |
ពូជខ្លៅមិនសូវប្រាជ្ញ |
|
ពូជកោងកាចមិនសូវស្លូត |
ពូជត្រង់ៗរហូត |
|
ពូជភរភូតមិនផុតផៅ ។ |
ឪពុកម្តាយស្លូតត្រង់ |
|
ចិត្តមិនចង់ឲ្យកូនខ្លៅ |
ជេរវាយស្តីប្រេដៅ |
|
ឲ្យកូនចៅបានចេះដឹង។ |
ឪពុកគ្មានតំរិះ |
|
ឃើញកូនចេះមិនដែលខឹង |
ឃើញកូនខំប្រិតប្រឹង |
|
ឪពុកដឹងតែងត្រេកអរ។ |
ដាស់តឿនកើនរំលឹក |
|
ជេរល្ងាចព្រឹកខ្លាចកូនក្រ |
ចង់ឲ្យតែកូនល្អ |
|
លោមអង្វរឲ្យកូនខំ។ |
កូនកាចបំពេញទុក្ខ |
|
ម្តាយឪពុកមានបារម្ភ |
កូនស្លូតដឹងគួរសម |
|
មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ |
ឪពុកម្តាយក្សត់ខ្សោយ |
|
កុំបណ្តោយឲ្យអាប់យស |
ខំរៀនឲ្យបានខ្ពស់ |
|
គ្រាន់សង្រ្គោះដល់មេបា។ |
អ្នកល្ងង់ហេតុពីខ្ជិល |
|
ឥតមន្ទិលរឿងធម៌អាថិ |
គួរកូនចៅសិក្សា |
|
រៀនអក្ខរាទាំងប្រុសស្រី។ |
កាលអង្គព្រះសាស្តា |
|
មានថេរាមានថេរី |
ភិក្ខុភិក្ខុនី |
|
ធម៌បាលីចេះចាំស្ទាត់។ |
លោកសង្ឃខ្លះចេះស្ទើរ |
|
ចេះភ្លើៗធ្វើឲ្យភ្លាត់ |
ព្រះអង្គទ្រង់សន្មត |
|
សិក្ខាបទដល់ឥឡូវ ។ |
ទំលាប់ទំនៀមខ្មែរ |
|
ខំធ្វើស្រែចង់បានស្រូវ |
អ្នករៀនច្បាប់ខុសត្រូវ |
|
ទុកជាផ្លូវភ្លឺប្រាជ្ញា។ |
ស្រុកសៀមលាវបារាំង |
|
ចេះតតាំងពីដូនតា |
ចេះលេខចេះអក្ខរា |
|
សរសេរចារទាំងប្រុសស្រី។ |
ជាតិខ្មែរមិនចេះខ្មាស |
|
នាំពីចាស់គំនិតខ្លី |
ល្ងង់ដប់ចេះពីរបី |
|
ចេះជួញក្តីមិនចេះច្បាប់។ |
មិនចេះលេខអក្សរ |
|
មុខមាត់ល្អប្រាជ្ញាអាប់ |
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ |
|
គេសូត្រប្រាប់ទើបបានដឹង។ |
ភ្នែកជាភ្លឺក្រលែត |
|
ល្ងង់ព្រោះហេតុមិនខំប្រឹង |
កើតទាស់មានចិត្តខឹង |
|
ពឹងរកគេសរសេរឲ្យ។ |
មនុស្សក្រហេតុពីខ្ជិល |
|
មិនរមិលមើលមុខក្រោយ |
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ |
|
ញឹងខាងឲ្យរង្វើលរក ។ |
ម្យ៉ាងក្រពីព្រោះល្ងង់ |
|
ជួញលិចលង់មិនលៃលក |
ទិញថ្លៃទៅលក់ថោក |
|
ចេះតែយកគិតមិនយល់ ។ |
អ្នកមានៗគំនិត |
|
ដេកដើរគិតកើតរវល់ |
ប្រាជ្ញាជាឫគល់ |
|
កើតអំពល់អំពីទ្រព្យ។ |
អ្នកល្ងង់និងអ្នកចេះ |
|
បើនឹងរិះរាយរៀបរាប់ |
អ្នកចេះប្រសើរគាប់ |
|
ល្ងង់ឥតភ័ព្វអាប់រាសី។ |
មានរូបមានជីវិត |
|
មិនចេះគិតចង់ដឹងអ្វី |
រូបប្រុសរិកដូចស្រី |
|
នឹងហ៊ានស្តីគ្មានគេស្តាប់។ |
ល្ងង់ម្យ៉ាងមានអំណាច |
|
ល្ងង់កោងកាចអាងចាក់កាប់ |
ឆាប់ខឹងមិនដឹងច្បាប់ |
|
កាលណាស្លាប់គេត្រេកអរ។ |
អ្នកចេះតំរិះដល់ |
|
អ្នកល្ងង់ឆ្ងល់មិនសល់ក្រ |
ចេះល្ឥតចិត្តជាល្អ |
|
សួយអាករចូលមិនខ្វះ។ |
ចេះម្យ៉ាងមានអំណាច |
|
អ្នកខ្លៅខ្លាចឱនសំពះ |
គេខុសជេរដៀលត្មេះ |
|
អ្នកខ្លៅខ្លះគេលបខឹង។ |
ប្រាជ្ញម្យ៉ាងចេះសព្វសុស |
|
ប្រព្រឹត្តខុសនោះមិនដឹង |
មិនគិតពិនិត្យថ្លឹង |
|
ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ |
កូនចៅទោះធំតូច |
|
ខុសខិលខូចខឹងវាយជេរ |
មារយាទខ្លួនខុសគេ |
|
មិនគ្នាន់គ្នេរកិរិយាឯង ។ |
កូនចៅទាំងស្រីប្រុស |
|
ការត្រូវខុសគួរគិតក្រែង |
គិតគ្រប់សព្វកន្លែង |
|
តែងនឹងមានរាល់រូបកាយ ។ |
ភ្នែកបើកភ្លឺមានពិត |
|
មើលឃើញជិតៗរៀងអាយ |
ភ្នែកធ្មេចមើលឃើញឆ្ងាយ |
|
សព្វសុសសាយមិនសេសសល់។ |
រៀនរកស៊ីលក់ទិញ |
|
ខាតចំណេញគិតឲ្យដល់ |
ឲ្យដឹងការកិច្ចកល |
|
ទើបកើតផលប្រយោជន៏ខ្លួន។ |
ឲ្យរៀនលេខនព្ធន្ត |
|
បូកហាគុណឲ្យមាំមួន |
ដីសនិងក្តារឆ្នួន |
|
ក្រែងចិនយួនបំបាត់បាន។ |
ជញ្ជីងភ្នែកមានល្បាក់ |
|
មើលឲ្យជាក់កុំប្រមាណ |
ក្រែងខុសខាតមិនខាន |
|
ធ្លាប់រាប់អានកុំទុកចិត្ត។ |
ភ្នែកមនុស្សធំរលីង |
|
ភ្នែកជញ្ជីងគេចុចល្ឥត |
អ្នកល្អថ្លឹងប្រឹងប្រឹត |
|
ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ |
ចិនមានពីដូរលក់ |
|
ស្រូវកន្ទក់កន្តាំងតៅ |
របស់ទោះឆ្អិនឆៅ |
|
សំពត់អាវខោខ្មៅស។ |
ខ្មែរអាងស្រូវក្នុងដោក |
|
ដូរថ្លៃថោកអាក្រក់ល្អ |
អស់ស្រូវទៅជាក្រ |
|
អង្វរចិនជឿស្រូវឯង ។ |
ធ្វើស្រែនឿយហត់ណាស់ |
|
ចិននៅផ្ទះដេកចំខែង |
ផ្ទះចិនពីរបីល្វែង |
|
មានកន្លែងជង្រុកស្រូវ។ |
ជាតិខ្មែរឥតគំនិត |
|
ស៊ីមិនគិតមើលខុសត្រូវ |
ជឿចិនរាល់រដូវ |
|
កេរ្តិ៍ម៉ែឪចិនអូសអស់ ។ |
ចិនមកពីស្រុកនាយ |
|
មានសំពាយជារបស់ |
មិនទាន់ចេះខ្មែរសោះ |
|
គ្មានកេរកោះស្រែចំការ ។ |
កែវកចង្រ្កានឆ្នាំង |
|
ផ្សំកំលាំងនិងប្រាជ្ញា |
អំរែកជិះលើស្មា |
|
មានម្លូស្លាជាដើមទុន។ |
ទំនិញមានគ្រប់មុខ |
|
ផ្ទាល់ផ្ទេរទុកដាក់ដោយធុន |
ចិនរែកមិនដែលពុន |
|
ស្រូវជោរជន់ពេញជង្រុក។ |
ឈប់រែកដេកអង្គុយ |
|
រាប់កាក់លុយប្រមូលទុក |
ឪទិនស្រាពីមុខ |
|
ទុកជាធ្នាក់ទាក់កខ្មែរ ។ |
ចិនច្រើនខ្មាំងចិត្តខ្មៅ |
|
កន្តាំងតៅធ្វើជាស្រែ |
គ្មានត្បាល់គ្មានអង្រែ |
|
អង្ករខ្មែរចូលបាវចិន ។ |
ជាតិខ្មែរច្រើនឥតខ្មាស |
|
ស្រេកស្រាណាស់ផឹកជឿសិន |
គំនិតគិតមិនឆ្អិន |
|
ផឹកបង្ហិនតែទ្រព្យឯង ។ |
កំណើតអ្នកផឹកស្រា |
|
បែកប្រាជ្ញាច្រើនកន្លែង |
អ្នកម្យ៉ាងបែកខាងល្បែង |
|
មិនគិតក្រែងខ្លាចខ្លួនក្រ ។ |
អាម្យ៉ាងបែកលួចឆក់ |
|
មារយាទអាក្រក់មិនបានល្អ |
ផឹកចោលការរបរ |
|
ផឹកថ្មើម៉ានចិនមិនគិត ។ |
ថាចិនមិនចេះកាញ់ |
|
ប្រាប់សំលាញ់ពួកម៉ាកមិត្ត |
គូកនទោះឆ្ងាយជិត |
|
រឹតប្រមូលលុយឲ្យចិន ។ |
ត្រូវស្រាចង់ស៊ីឆ្ងាញ់ |
|
ធុំឆាខ្លាញ់បក់ឆួលក្លិន |
ឃើញបាយសម្លឆ្អិន |
|
ផ្គាប់ចិត្តចិនយកបាយស៊ី។ |
ផឹកទឹកបោយត្រលោក |
|
មារយាទទាបថោករិកសៀធី |
ចិនប្រើសែងរែកលី |
|
ស៊ីញយៗចិនមើលងាយ ។ |
ជាតិចិនកំណាញ់ស្វិត |
|
នឹកក្នុងចិត្តមិននិយាយ |
មារយាទខ្មែរច្រើនរាយមាយ |
|
រលាយទ្រព្យអភ័ព្វខ្លួន។ |
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ |
|
ទាបថោកដល់ប្រពន្ធកូន |
អាប់យសទាំងបងប្អូន |
|
ដល់តាដូនពូជពង្សខ្មែរ។ |
ជាតិចិនសុទ្ធសឹងស |
|
មានទ័លក្រខ្សត់ខ្លះដែរ |
ស៊ីផឹកស្និទ្ធតាមសែ |
|
តមបាយខ្មែរមិនស៊ីសោះ ។ |
មានផ្ទះមានដំណាំ |
|
កាប់ដីដាំដោយកៀនកោះ |
ដំឡូងត្រាវចេកម្នាស់ |
|
ស៊ីមិនអស់ទុកលក់ដូរ ។ |
ខ្មែរច្រើនខ្ជិលប្រមឹក |
|
កែងកោងរិកអួតអម្បូរ |
ខ្វះលុយអង្គុយថ្ងូរ |
|
កើបបង្ហូរស្រូវជង្រុក ។ |
កូនអើយរឿងដំណាំ |
|
គួរតែដាំឲ្យគ្រប់មុខ |
ដីកេរម្តាយឪពុក |
|
មិនត្រូវទុកចោលទំនេរ ។ |
រាជការវាស់មានថ្លៃ |
|
ផ្តិតមេដៃផ្តាច់ជាកេរ |
មិនវាស់លេងទទេ |
|
រេរិះយកពន្ធរាល់ឆ្នាំ ។ |
ដូងស្វាយអំពៅចេក |
|
កុំខ្ជិលពេកដេកប្រចាំ |
ម្លូស្លាម្រេចខ្ទឹមថ្នាំ |
|
ត្រូវតែដាំកុំឲ្យខ្វះ។ |
ទេសឯកសំពត់ស |
|
ដីវាលល្អដាំកប្បាស |
កុំខ្ជិលតាមចាស់ៗ |
|
មនុស្សនឿយណាស់មិនដែលក្រ។ |
បន្លែដាំគ្រប់មុខ |
|
យកគ្រាប់ទុកដាំបន្ត |
ចាក់ដីជាតិល្អៗ |
|
បង្ការស្លពេលល្ងាចព្រឹក។ |
ម្លូស្លាថ្នាំខ្ទឹមម្រេច |
|
លូតលាស់លេចពីស្រោចទឹក |
បានផលផ្លែរឺស្លឹក |
|
កុំឆ្មើងរិកវាក្រខ្លួន។ |
ត្រីងៀតផ្អកប្រហុក |
|
ខ្មែរគ្រប់ស្រុកទិញដូរយួន |
អំបិលធូបក្រមួន |
|
ពីតាដូនតែងដូរទិញ។ |
ដូរទុកដាក់ដំកល់ |
|
ស៊ីឲ្យដល់ខួបខែវិញ |
ឲ្យបរិបូរពោរពេញ |
|
ខាតចំណេញកុំទិញតិច។ |
អំបិលទិញមួយចុង |
|
ច្រកពេញអុងអាងខាងលិច |
កុំទិញក្តោបខ្ចប់វេច |
|
អស់រំពេចគេចទិញទៀត។ |
អំបិលមួយស្រូវបី |
|
វាល់នឹងល្អីទូលកណ្តៀត |
ខ្លួនក្រត្រដរេឆ្លៀត |
|
មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។ |
កូនចៅទាំងប្រុសស្រី |
|
គួរគប្បីប្រុងគំនិត |
ចិញ្ចឹមជន្មជីវិត |
|
គិតឲ្យវែងកុំគិតខ្លី។ |
ទំនេរល្ហែធ្វើការ |
|
សូត្រធម៌អាថិទាំងប្រុសស្រី |
ឲ្យត្រឹមត្រូវបាលី |
|
ដូចស្រដីខាងដើមស្រាប់ ។ |
រាល់រូបទាំងប្រុសស្រី |
|
កាលចេះស្តីព្រោះចេះស្តាប់ |
ម៉ែឪតំរូវប្រាប់ |
|
កូនចៅត្រាប់តាមដូនតា។ |
ចាស់ម្យ៉ាងសាងសីលទាន |
|
មិនបំពានខុសពុទ្ធដិកា |
កូនកាត់តាមមេបា |
|
មិនទៅណាឆ្ងាយពីផ្លូវ។ |
ចាស់ម្យ៉ាងសាងផលកម្ម |
|
ស្អប់សីលប្រាំដូចសត្រូវ |
កូនកាត់តាមម៉ែឪ |
|
អាស្រូវភាសវិនាសខ្លួន ។ |
មិនជឿមគ្គជឿផល |
|
ធ្លាក់ទៅដល់អបាយបួន |
កងកម្មចាំគំគួន |
|
គេចវេះពួនមិនកំបាំង ។ |
ព្រះអង្គមានពុទ្ធដីកា |
|
ប្រៀបឧមាជាទីតាំង |
ដូចគេមានកំលាំង |
|
សំរាំងទុកទឹមរទេះ ។ |
នឹងបរផ្លូវវៀចត្រង់ |
|
រឺនឹងចង់បរគេចវេះ |
កង់វិលមិនរបេះ |
|
ជិះជើងគេមិនឃ្លាតឃ្លា។ |
រាល់រូបទាំងតូចធំ |
|
ចូលរូងភ្នំរូងគុហា |
យកថ្មផ្ទាំងរាំងទ្វារ |
|
កម្មវេរាតោងតាមបាន ។ |
កងសីលមានអង្គប្រាំ |
|
វេរាកម្មដិតដោយដាន |
នរកប្រេតតិរច្ឆាន |
|
ខានឃាត់ខាំងរាំងមគ្គផល ។ |
គួរខំសាងសីលទាន |
|
យកនិពា្វនជាត្រើយថ្នល់ |
យូរឆាប់គង់តែដល់ |
|
កុសលជួយចាកសង្សារ ។ |
កូនចៅរិះរេគិត |
|
មើលគំនិតចិត្តដូនតា |
ប្រព្រឹត្តខុសសាសនា |
|
គេចកិរិយាកុំធ្វើត្រាប់ ។ |
មើលចាស់ណាត្រឹមត្រូវ |
|
ចុះក្នុងផ្លូវកន្លងច្បាប់ |
ចាស់ស្តីគប្បីស្តាប់ |
|
ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។ |
គោរពគុណទាំងបី |
|
សូត្របាលីតាមចំណាំ |
រក្សាអង្គសីលប្រាំ |
|
កម្មវេរាតាមមិនទាន់ ។ |
សាសនានៅវែងឆ្ងាយ |
|
កន្លងបា្លយជាងពីរពាន់ |
សព្វថ្ងៃលៃគ្នេគ្នាន់ |
|
មិនទាន់គ្រប់ជាងប្រាំរយ។ |
ឥឡូវចិតប្រាំបី |
|
នៅម្ភៃមួយខាងក្រោយ |
កូនចៅកុំបណ្តោយ |
|
ឲ្យលិចលង់ក្នុងសង្សារ។ |
មានពាក្យចាស់ដំណាល |
|
ថាកណ្តាលព្រះសាសនា |
ទំនាយក្បួនតំរា |
|
ថានឹងរៀវហើយរីកវិញ ។ |
ហេតុនេះអស់កូនចៅ |
|
ទោះល្ងង់ខ្លៅយ៉ាងណាមិញ |
ខំអុស្សាហ៏ទន្ទេញ |
|
បំពេញពាក្យពុទ្ធទំនាយ។ |
តំណពីថ្ងៃនេះ |
|
រៀនតំរិះកុំរាយមាយ |
កូនណាមិនស្វាធ្យាយ |
|
មិនរលាយរលត់ទុក្ខ។ |
ដល់សាសនាគ្រប់គ្រាន់ |
|
ជួបប្រាំពាន់ទៅខាងមុខ |
ទំនាយរាយទំនុក |
|
ថាឪពុកម្តាយស្អប់កូន។ |
ថាកើតអន្តរកប្ប |
|
គុំសម្លាប់គ្នាបងប្អូន |
មិនដឹងតាដឹងដូន |
|
សូន្យសីលទានមិនមានសល់។ |
គួរគិតកុំសាងកម្ម |
|
កាន់សីលប្រាំចាំដំកល់ |
ខំសាងមគ្គសាងផល |
|
នឹងបានដល់ឋានសាន្តសុខ។ |
នឹងរួចពីកាប់ចាក់ |
|
មិនបានធ្លាក់ទៅនរក |
ព្រះសិរអារ្យត្រាស់ខាងមុខ |
|
រាសាយទុក្ខសោករាល់ថ្ងៃ។ |
នេះហៅច្បាប់បណ្តាំ |
|
ថាពាក្យប្រាំៗមួយផ្ទូន |
បទព្រហ្មគ្រប់ឃ្លាបួន |
|
ជួនចែងចប់ម្ល៉េះហើយហោង។ |