Template របស់​ប្លក​​ប្រៀប​ដូច​ជា​សំលៀកបំពាក់​របស់​ប្លក ដែល​វា​មិន​ខុស​គ្នា​រវាង Theme របស់​ប្រព័ន្ធ​ដំណើរការ Windows ដែល​ជួយ​អោយ​មាន​រូបរាង​​ផ្សេងៗ​គ្នា​ទៅ​តាម​ចំណូល​ចិត្ត​អ្នក​បង្កើត និង​អ្នក​ប្រើ​ប្រាស់។ Blogspot បាន​អនុញ្ញាតិ​អោយ​អ្នក​ប្រើប្រាស់​អាច​កែប្រែ បញ្ចូល​កូដទៅ​ក្នុង Template ឬក៏​ប្ដូរ​ថ្មី ដែល​អ្នក​ប្រើ​អាច​រក​បាន​ដោយ Free ឬ គិត​លុយ។


 របៀប Backup, Restore Template របស់​ប្លក៖
     មូល​ហេតុ​ដែល​ត្រូវ​ធ្វើ​ការ Backup មក​ពី​យើង​ត្រូវ​រក្សា​ទុក Template ដែល​កំពុង​ប្រើ​ទុក​ មុន​នឹង​បញ្ចូល​កូដ (Code) ផ្សេង​បង្ការ​ក្រែងលោ​មាន​ការ​ថ្លោះធ្លោយ​ដោយ​សារ​ការ​បញ្ចូល​កូដ​ខុស​
នានា​ចូល​ទៅ​ក្នុង Template។ សូម​មើល​ខាង​ក្រោម​នេះ៖
- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com
- ចូលទៅ​កាន់ Template >> Backup / Restore (សូមមើល​រូប​ខាង​ក្រោម)
 - នោះ​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​អោយ​អ្នក​ចាត់ការ​ជា​មួយ Template

- Download full template : ចុច​ដើម្បី​ទាញ​យក Template ទុក​ក្នុង​កុំព្យូទ័រ។
- Upload a template from on your hard drive : សម្រាប់​ចូល​ទៅ​រក​ឯកសារ Template ដែល​អ្នក​ចង់​ដំឡើង​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។

ចង់​បាន Template ថ្មីៗ ស្អាតៗ​?
     Wordpress គេ​មិន​អនុញ្ញាតិ​អោយ​អ្នក​ប្រើ Free អាច​បញ្ចូល Template ពី​ខាង​ក្រៅ​បានទេ​វា​ផ្ទុយ​ពី Blogspot ដែល​អនុញ្ញាតិ​អោយ​អ្នក​ប្រើ​អាច​ដូរ Template បាន​ដោយ​សេរី។ Blogspot បាន​ដាក់ Template អោយ​ជ្រើសរើស​បួន​ដប់​ដែល ​តែ​​មិន​ជា​ស្អាត​ទេ ដូច​នេះ​លោក​អ្នក​ប្រាកដ​ជា​ត្រូវ​ការទាញ​យក Template ពី​គេហទំព័រ​នានា​ដើម្បី​យក​មក​កែប្រែ​រូបរាង​ប្លក។ ខ្ញុំ​សូម​ណែនាំ​គេហទំព័រ​មួយ​ដែល​​មាន​មុខងារ​អាច​អោយ​អ្នក​ស្វែង​រក Template ដែល​អ្នក​ពេញ​ចិត្ត ទៅ​តាម​ផ្នែក ដូច​ជា៖ Topic, Layout,  Feature និង Color. (សូមមើល​រូប​ខាង​ក្រោម)
-Template របស់ Blogspot ​មាន​កន្ទុយ​ឯកសារ​ជា *.xml