អ្នកល្ងង់ ទោះបីជាមានចិត្ត ក៏មើលមិនឃើញចិត្ត
មិនអាចគ្រប់គ្រងចិត្តខ្លួនឯង តែបែរជាទៅគ្រប់គ្រងអ្នកដទៃ
ហើយក៏ត្រូវឈឺចាប់ដោយសារតែគ្រប់គ្រងគេមិនបាន
អ្នកឆ្លាត មានចិត្ត ទោះជាមើលឃើញក៏ស្គាល់ចិត្តខ្លួនឯង
ទើបខ្វល់ខ្វាយរក្សា នឹងទទួលប្រយោជន៍តាមការគួរ
អ្នកមានគតិបណ្ឌិត មើលឃើញយ៉ាងច្បាស់ពីចិត្តរបស់ខ្លួន
ដឹងច្បាស់ពីអំពើរបស់ចិត្ត និងអំណាចរបស់ចិត្ត
ទើបអាចប្រើប្រាស់ឲ្យកើតជាប្រយោជន៍ដ៏ខ្ពស់បំផុត។