ប្លក IT.Khmer9.net សូម​នាំ​គន្លឹះ​ "ដាក់​រូប​បេះ​ដូង​ធ្លាក់" សម្រាប់​លម្អ​ប្លក​របស់​លោកអ្នក​ ជា​ពិសេស​​ត្រូវ​នឹង​​​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ (Valentine day)។ និយាយ​ Valentine day គឺ​មាន​ភាព​ចម្រូង​ចម្រាស​ណាស់​នៅ​​ស្រុក​ខ្មែរ ដោយ​ចាស់ៗ​គាត់​ស្អប់​យុវវ័យ​ណា​ដែល​ហៅ​បុណ្យ​នោះ​ថា "បុណ្យ​សង្សារ"។ ត្រឹមត្រូវ​ណាស់ Valentine day មិន​មែន​ជា​ថ្ងៃ​ សម្រាប់​តែ​គូស្នេហ៍​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ទេ មនុស្ស​គ្រប់​វ័យ មិន​ថា​ចាស់​មិន​ថា​ក្មេង ​អ្នក​ណា​ក៏​អាច​បង្ហាញ​បាន​ផង​ដែរ ដោយ​មាន​ជា​ផ្កា​មួយ​ទង ឬ​មួយ​បាច់ ឬ​កាដូ​អ្វី​មួយ​ដើម្បី​បញ្ជាក់​ពី​ទឹក​ចិត្ត​ស្រឡាញ់​ ឬ​នាំ​គ្នា​ទៅ​ញ៉ាំ​អីៗ (ហេសហេ គឺ​ញ៉ាំ​អាហារ :D)។ សូម​មើល​វិធី​ដាក់​ខាង​ក្រោម​នេះ ៖

ចុច​ទី​នេះ​ដើម្បី​​មើល​គំរូ​ពិត មុន​នឹង​អនុវត្តន៍


របៀប​ដាក់​រូប​បេះដូង​ធ្លាក់​លម្អ​ប្លក​លោកអ្នក ៖

- កត់ត្រា​ចូល (Log in) ​គណនី Blogger ​លោកអ្នក។
- ចូល​ទៅ Template >> Edit HTML >> Proceed (សូម​មើល​រូប​ខាង​ក្រោម)

- ស្វែង​រក​ពាក្យ​​​ថា  </head>  (បើ​​​ចង់​លឿន​សូម​ Ctrl+F រួច​វាយ​ពាក្យ​ស្វែងរក​ក្នុង​ប្រអប់​ស្វែងរក​របស់ Browser)។
- ចម្លង​កូដ "​បេះដូង​ធ្លាក់" ​ខាង​ក្រោម​ យក​ទៅ​បិទភ្ជាប់ ពី​លើពាក្យ </head> រួច​ចុច​ឆ្នុច Save template ជា​ការ​ស្រេច។ (សូម​មើល​រូប​ខាង​ក្រោម)

កូដ "​បេះដូង​ធ្លាក់"
<script type="text/javascript" src="http://bloggertrixcode.googlecode.com/files/ValentineScript-bloggertrix.js">
</script>


លទ្ធផល​ដែល​ទទួល​បាន