សួស្ដី ប្លក​អាក្បាលធំ​ធ្លាប់​បាន​បង្ហាញ​អំពី​ការ​ដាក់​ ​ random post widget ដែល​ហៅ​ជា​ភាសា​ខ្មែរ "ធាតុ​ក្រាហ្វិក​អត្ថបទ​ចៃដន្យ"  ដែល​មាន​តួនាទី​បង្ហាញ​​ចំរុះ​នៃ​ចំណង​ជើង​របស់​អត្ថបទ​ក្នុង​ប្លក​​លោកអ្នក មិន​ថា​អត្ថបទ​កប់​ជ្រៅ យូរ​ខែ យូរ​ឆ្នាំ​ យ៉ាង​ណា​នោះ​ទេ ក៏​យក​មក​បង្ហាញ​បាន​ដែរ។
​​វា​មាន​សារៈ​សំខាន់​​ត្រង់​ថា​នៅ​ពេល​ដែល​ប្លក​មួយ​មាន​អត្ថបទ​ច្រើន​ ហើយ​អ្នក​អាន​គេ​មិន​ដឹង​ថា​យើង​សរសេរ​អី​ខ្លះ​នោះ​ទេ តែ​គេ​អាច​ចូល​មើល​អត្ថបទ​នោះ​ ដោយ​សារ​ការ​បង្ហាញ​របស់ Widget អត្ថបទ​ចៃដន្យ ដែល​ជា​អ្នក​នាំ​ផ្លូវ​ចូល​ទៅ​កាន់​អត្ថបទ​ចាស់ៗ​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ហើយ​លើក​នេះ​ដែរ ខ្ញុំ​សូម​បង្ហាញ widget អត្ថបទ​ចៃដន្យ​ដដែល​ហ្នឹង​ ​តែ​ខុស​ពី​មុន​បន្តិច​​ត្រង់​មាន​​បង្ហាញ​ជា​កូន​រូបភាព​ អម​មក​ជាមួយ​ចំណង​ជើង​ទៀត​ផង។ បើ​ចង់​ដឹង​ សូម​មើល​ពី​​របៀប​ដាក់ Widget អត្ថបទ​ចៃដន្យ ដែល​មាន​កូន​រូបភាព​អម​មក​ជាមួយ ​​ខាង​ក្រោម​នេះ៖

៙ របៀប​ដាក់​​ធាតុ​ក្រាហ្វិក ​អត្ថបទ​ចៃដន្យ ដែល​មាន​កូន​រូបភាព​អម​មក​ជាមួយ ៖

- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោកអ្នក។
- ចូល​ទៅ Layout >> ចុច Add s Gadget

- រមូល​ចុះ (scroll) រក​មើល Gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​ពី​លើ​វា​ដើម្បី​បើក​។ (សូម​មើល​រូប​ខាង​ក្រោម)

- បិទភ្ជាប់​កូដ​អត្ថបទ​ចៃដន្យ ខាងក្រោម ទៅ​ក្នុង​ប្រអប់ HTML/JavaScript Widget ដោយ​ដាក់​ចំណងជើង​ រួច​ចុច Save ជា​ការ​ស្រេច។ (សូម​មើល​រូប​ខាង​ក្រោម)

- ចូល​ដល់​ផ្ទាំង Layout វិញ លោកអ្នក​អាច​ចាប់​ទាញ ធាតុ​ក្រាហ្វិក​អត្ថបទ​ចៃដន្យ យក​ទៅ​ដាក់​នៅ​ទីតាំង​ណា​ដែល​លោក​អ្នក​ពេញ​ចិត្ត។

Get this widget

អំពី​ការ​កំណត់​កូដ អត្ថបទ​ចៃដន្យ ៖

- width:89px : កំណត់​ទំហំ​ ទទឹង ​កូន​​រូបភាព។
- height:64px : កំណត់​ទំហំ កំពស់ កូន​រូបភាព។
- padding:3px : កំណត់​ទំហំ សាច់​ផ្ទៃ គម្លាត​ពី​រូប​ទី​ស៊ុម​រូបភាព។ (កន្លែង​នេះ​មិន​កំណត់​ក៏​បាន)
- {color: #000000; } : កំណត់ ​ពណ៌ ​របស់​អក្សរ​ចំណងជើង​របស់​អត្ថបទ។
- {font-size: 15px; } : កំណត់​ ទំហំ​​អក្សរ ​ចំណងជើង​របស់​អត្ថបទ។
- {color:#cccccc; } : កំណត់ ពណ៌ ចំណងជើង​របស់​អត្ថបទ​នៅ​ពេល​យក​កណ្ដុរ​ដាក់​ពី​លើ។
- numposts=7 : កំណត់​​ចំនួន​បង្ហាញ ចំណងជើង​របស់​អត្ថបទ។

លទ្ធផល​ដែល​ទទួល​បាន

សង្ឃឹម​ថា​លោកអ្នក​ដែល​មិន​ដែល​ស្គាល់​កូដ​អី​នោះ អាច​អនុវត្តន៍​តាម​បាន។ ប្លក​អាក្បាលធំ​ នៅ​តែ​ស្វែងរក​គន្លឹះ​អំពី Blogger ឲ្យ​បាន​ច្រើន និង​ចម្រាញ់​យក​តែ​មួយ​ណា​មាន​ប្រយោជន៍ ​យក​មក​បកប្រែ​ជា​ភាសា​ខ្មែរ​ដើម្បី​ងាយស្រួល​អនុវត្តន៍​តាម​បាន។ "បន្ត​​ការ​ចែករំលែក បន្ត​ការ​អភិវឌ្ឍន៍"