ខ្ញុំ​សូម​បង្ហាញ​អំពី Code មួយ​ដែរ​អាច​អោយ​យើង​ដាក់​បង្ហាញ​តំណ​ភ្ជាប់​​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ជា ម៉ឺនុយ​ទម្លាក់ ដែល​ជា​ភាសា​​អង់គ្លេស​ហៅថា Drop down menus។ ការ​ដាក់​តំណ​ភ្ជាប់​សម្រាប់​ចុច​ចូល​ទៅ​កាន់​ទីតាំង​គេហទំព័រ ឬ ប្លក​ផ្សេងៗ មាន​សារសំខាន់​និង​​មាន​ប្រយោជន៍​ណាស់ ជួយ​អោយ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​ណាមួយ​ក៏ដូច​ជា​បញ្ជី​អាសយដ្ឋាន​បណ្ដាញ​ ទុក​សម្រាប់​ផ្ទាល់​ខ្លួន​ផង​ដែរ។ តែ​បើ​កាលណា​យើង​មាន​តំណ​ភ្ជាប់​ច្រើន​ទៅៗ ធ្វើ​អោយ​ចំណាយ​ទំហំ​ទីកន្លែង​ច្រើន​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ចូល​ទស្សនា​មួយ​ចំនួន​មិន​សូវ​ជា​ពេញ​ចិត្ត​ ចំពោះ​ម្ចាស់​ប្លក​ណា​ដែល​ដាក់​តំណ​ពេញ​ទឹក​ពេញ​ដី​នោះ​ទេ។


    ដូចនេះ​យើង​ត្រូវ​បញ្ចូល​តំណ​អាសយដ្ឋាន​ប្លក​ឬ​គេហទំព័រ​ទាំងអស់​នោះ​ ជា​លក្ខណៈ​សន្សំសំចៃ​​កន្លែង​កុំ​អោយ​​វា​​ចាយ​ទី​ខ្លាំង​ពេក ដោយ​អោយ​បង្ហាញ​ជា​បញ្ជី​ទម្លាក់​ចុះ​ក្រោម (Drop down menus) ​វិញ។ យើង​អាច​ដាក់​បញ្ចូល​តំណ​ភ្ជាប់​ផ្សេងៗ​បាន​ច្រើន​នឹង​មិន​ខ្លាច​ខាត​កន្លែង ​ទេ ដោយសារតែ​វា​បង្ហាញ​តែមួយ​បន្ទាត់និង​មាន​សញ្ញាព្រួញ​ផ្កាប់ចុះ​បង្ហាញ​ថា​ មាន Menus។ ម៉្យាង​ទៀត​យើង​អាច​យកកូដ​ Drop down menus នេះ​មក​ដាក់​ក្នុង​អត្ថបទ​ក៏​បាន​ដែរ។សូម​មើល​ពី​របៀប​ប្រើ​ការ​ដូច​ខាង​ ក្រោម​នេះ៖


 <select id="Select1" onchange="window.open(this.options[this.selectedIndex].value,'_blank');this.options[0].selected=true" class="text_noresize" name="select" style="width:100%">
<option selected />​គេហទំព័រ​អាយធី​ខ្មែរ​
<option value="http://www.cambodroid.com/" /> CamboDroid អេដ្រយ​ខ្មែរ
<option value="http://camnews.com.kh/" /> CAMNEWS ​គ្រឿង​អេឡិចត្រូនិក
<option value="http://www.dl168.info/" /> DL168 ទាញ​យក​ឯកសារ​គ្រប់​ប្រភេទ
<option value="http://www.ioskhmer.com/" /> iOS Khmer ព័ត៌មាន​ពី iPhone ជា​ភាសា​ខ្មែរ
<option value="http://it4ug.net/" /> IT4UG | បច្ចេក​​អាយធី​សម្រាប់​អ្នក
<option value="http://itkhmer.net/" /> ITKhmer.net
<option value="http://khmerdocs.com/" /> ឃ្លាំង​ឯកសារ​ខ្មែរ
<option value="http://cm.com.kh/" /> ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​​កុំព្យូទ័រ
<option value="http://mpmag.com.kh/" /> ទស្សនាវដ្ដី​ទូរស័ព្ទ
<option value="http://porpok.com/" /> ពពក ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល​និង​បច្ចេកវិទ្យា
<option value="http://h2egroup.com/" /> h2egroup រួម​គ្នា​ចែករំលែក​ជាមួយ​អ្នកដទៃ
<option value="http://sovann2.com/" /> សុវណ្ណ​2 បណ្ដុំ​ព័ត៌មាន​ទូរស័ព្ទ​ឆាប់​រហ័យ
<option value="http://www.khmerservice.net/" /> សេវាកម្ម​ខ្មែរ (អ្នក​ស្រឡាញ់​កូដ​ចំហ)
</select>

ខាង​លើ​គឺ​ជា​កូដ Drop down menus ដែល​សម្រាប់​ដាក់​តំណ​ភ្ជាប់​ផ្សេងៗ ដោយ​យើង​ត្រូវ​ដូរនៅ​ត្រង់៖
- width:100% : ជា​ប្រវែង​របស់ Widget គិត​ជា​ភាគ​រយ តែ​បើ​អ្នក​ចង់​អោយ​គិត​ជា ភិចសែល​វិញ​ត្រូវ​ដូរ​ពី 100% ទៅ​ជា 200px ឬ​ក៏​ 300px ទៅ​តាម​ប្រវែង​ដែល​អ្នក​ចង់​បាន។
​- គេហទំព័រ​អាយធី​ខ្មែរ​ : ដាក់​ចំណង​ជើង Menus
- អាស័យដ្ឋាន​តំណរភ្ជាប់ និង ចំណងជើង​របស់​តំណរ​ភ្ជាប់ : ត្រូវ​ប្ដូរ​ទៅ​ជា​អាស័យ​ដ្ឋាន​ដែល​អ្នក​ចង់​ដាក់ អ្នក​អាច​បន្ថែម​បន្ត​ទៀត​បាន​តាម​ចិត្ត​អ្នក​ចង់។


   គន្លឹះ​ខាង​លើ​អាច​ប្រើ​ធ្វើ​ជា Widget ឬ​ក៏​យក​ដាក់​ជាមួយ​អត្ថបទ​ក៏​បាន​ដែរ សូម​រីករាយ​​ជាមួយ​កូដ Drop down menus :D៕