បើនិយាយដល់ Facebook Chat អ្នកណាក៏ស្គាល់ដែរ
ព្រោះវាផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ Facebook
ក្នុងការជជែកទៅកាន់មិត្តរបស់ខ្លួនយ៉ាងរហ័សទាន់ចិត្តថែមទៀតផង។
តែឈប់សិន! មានដឹងទេថា ក្នុងនោះអ្នកក៏អាចផ្ញើឯកសារ
ទៅកាន់មនុស្សដែលអ្នកកំពុងជជែកជាមួយបានដែរ
ដោយប្រើប្រាស់វិធីដ៏សែនងាយស្រួល។ បើចង់ដឹង
សូមអានសេចក្ដីណែនាំដូចខាងក្រោមនេះ។
១. វិធីទី១
ក. ចុចបង្កើតសារថ្មីជាមុនសិន
ខ. ចុចលើរូប «
គ. រង់ចាំរហូតដល់វាផ្ទុកឡើងចប់សព្វគ្រប់ហើយ ចុច Enter ដើម្បីបញ្ជូនឯកសារ។
២. វិធីទី២
ប្រសិនបើអ្នកកំពុងជជែកជាមួយមនុស្សនោះស្រាប់មកហើយ សូមធ្វើតាមចំណុចខាងក្រោម៖
ក. នៅក្នុងប្រអប់ជជែក សូមចុចលើរូប «ស្ពឺ» ហើយរើសយកពាក្យ See Full Conversation (មើលការជជែកពេញលេញ)
ខ. បន្ទាប់មកសូមអនុវត្តដូចចំណុចនានា នៅក្នុង វិធីទី១
មិនបាច់ប្រើអ៊ីមែលក៏បាន ឲ្យតែមាន Facebook ក៏អាចផ្ញើឯកសារទៅឲ្យគ្នាទៅវិញទៅមកបានដែរតើ!