សួស្ដី​!! ខ្ញុំ​បាន​ស្គាល់ Gadget មួយ​ដែល​អាច​អោយ​បងប្អូន​ដែល​ជា​អ្នក​សរសេរ​ប្លក អាច​ដាក់​បង្ហាញ​ចំណង់​ជើង​អត្ថបទ​​ទាំងអស់​បាន​។ ​​វា​មាន​លក្ខណៈ​ពិសេស​ជាង Blog Archive ដូច​នេះ​សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ថា​តើ​វា​លក្ខណៈ​ពិសេស​ត្រង់​ណា៖

    Blog Archive គឺ​ជា Gadget មួយ​ប្រភេទ​ដែល​អ្នក​អាច​ដាក់​បង្ហាញ​ចំណង់​ជើង​អត្ថបទ​ចាស់ៗ ទៅ​តាម​ខែ ឆ្នាំ ងាយ​ស្រួល​ដល់​អ្នក​ចូល​មើល គេ​អាច​ចុច​មើល​ទៅ​តាម​ខែ តាម​លំដាប់លំដោយ​ពេល​វេលា ដែល​អ្នក​បាន Posts ។ វាផ្ដល់​លក្ខណៈ​ពិសេស​ក្នុង​ការ​អោយ​អ្នក​អាន​ ងាយ​ស្រួល​សើរើ​រក​មើល​អត្ថបទ​ចាស់​ បើ​ប្លក​ណា ឬ គេហទំព័រ​ណា មិនបាន​ដាក់​បង្ហាញ Blog Archive ទេ​ នោះ​អ្នក​អាន​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​អត្ថបទ​ចាស់ៗ។

   ខ្ញុំ​សូមលើក​យក Code មួយ ដែល​វា​មាន​ទួនាទី ស្រដៀង​នឹង Blog Archive ដែរ​តែ​វា​អាច​ដាក់​បង្ហាញ​ចំណង​ជើង បាន​ច្រើ​ន​និង​ចំណេញ​កន្លែង ដោយ​សារ​តែ​វា​មាន​មុខ Scroll អាច​អោយ​យើង​ទាញ​ចុះ​ទាញ​ឡើង​បាន​ដោយ​មិន​ហៀរហូរ​វែង​ដូច Blog Archive។ សូម​ពី​វិធី​ដាក់​ដូច​ខាង​ក្រោម​នេះ៖
- Log ចូល​គណនី Blogspot របស់​អ្នក​ជាមុន​សិន ដោយ​ចូល​តាម www.blogger.com
- ចូល​ទៅ Layout >> Add a Gadget នៅ​ទី​តាំង​ណាមួយ​ដែរ​ចង់​ដាក់ ជា​ទូ​ទៅ​ដាក់​នៅ Gadget ខាងស្តាំ។
- ស្វែង​រក​មើល Gadget ដែរ​មាន​ឈ្មោះ HTML/JavaScript (មើល​រូប​ខាង​ក្រោម​នេះ)



- បន្ទាប់​មក Copy Code ខាង​ក្រោម​នេះ ដោយ​ដូរ​ដាក់​អាសយដ្ឋាន ប្លក​របស់អ្នក (​សូម​មើល​ត្រង់​អក្សរពណ៌​ក្រហម​ខាងក្រោម​ អ្នក​ត្រូវ​ដូរ​​ជា​អាស័យ​ដ្ឋាន​ប្លក​អ្នក​វិញ)




<div style="overflow: auto; height: 250px;">
<script style="text/javascript" src="http://mizwar.blog.googlepages.com/daftar_isi.js"></script>
<script style="text/javascript">
var numposts = 1000;
var showpostdate = false;
var showpostsummary = false;
var numchars = 100;
var standardstyling = true;
</script>
<script src="http://i1dlsongs.blogspot.com/feeds/posts/default?
orderby=published&alt=json-in-script&max-results=999
&callback=showrecentposts"></script>
</div>


- រួច​ paste Code ខាងលើ​ទៅ​ដាក់​ក្នុង Content របស់ Gadget HTML/JavaScript
- ត្រង់​កន្លែង Title អ្នក​ត្រូវ​ដាក់​ចំណង​ជើង​មួយ ឧទាហរណ៍ មើល​អត្ថ​បទ​តាម​លេខ​រៀង
-អ្នក​អាច​ដូរ​ប្រវែង​របស់ Gadget បាន​ដោយ​ដូរ​តម្លៃ​លេខ​ត្រង់ height: 250px (សូម មើល​រូប​ខាង​ក្រោម)




នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម​នេះ

លទ្ធផល