នេះជាតិចនិកខ្លីមួយដែលនិយាយអំពីការធ្វើអក្សរ 3D តាមរបៀបងាយស្រួល ហើយអត្ថបទនេះមានការពន្យល់ មានភាពងាយស្រួល។នេះជាលទ្ធផល

សូមអនុវត្តតាមជំហានខាងក្រោម៖
ជំហានទី១៖ សូមបង្កើតផ្ទៃខាងក្រោយ(Background) មួយហើយធ្វើការចាក់ពណ៏ទៅឲ្យវា

ការបង្កើតBackgroud
ជំហានទី២៖ វាយអក្សរមួយដែលអ្នកចង់ជាអក្សរទ្វេមាត្រ ដោយចុចលើ Tool=>Horizontal Type Tool ហើយយកពណ៏ខុសពី Background

អក្សរដែលចង់ធ្វើ
ជំហានទី៣៖ ធ្វើការកំណត់ Warp Text ទៅឲ្យអត្ថបទរបស់លោកអ្នកដូចរូបខាងក្រោម
ហើយចុច OK។ ហើយសូមធ្វើការDuplicate Layer ដោយចុច Right
Click=>Duplicate Layer(Ctrl+J)

រើសយក Warped Text

កែប្រែដូចខាងលើ
ជំហានទី៤៖ ហើយសូមធ្វើការលាក់ Layer ដែលលោកអ្នកបាន Duplicate រួចហើយនោះ ដោយចុចលើ រូបភ្នែកដែលនៅក្បែរLayer Copy នោះ។

លាក់Layer Copy
ជំហានទី៥៖ ធ្វើការ Merge Layer ដើម ដោយចុច Shift+Ctrl+E (Merge
Visible)។ បន្ទាប់សូមចូលទៅកាន់ Filter(Menu)=>Distrot=>Polar
Coordinates

សូមធ្វើការ Merge Layer មុន
ជំហានទី៦៖ កំណត់យកដូចរូបខាងក្រោមហើយចុច Ok។
ហើយធ្វើការត្រលប់រូបនោះដោយចូលទៅកាន់ Image(Menu)=> Image Rotation
=>90CW។ ហើយចុចលើ Filter(Menu)=>Stylize=>wind
ហើយសូមធ្វើការកំណត់ដូចរូបខាងក្រោម

រើសយកជម្រើសដូចខាងលើ
សំគាល់៖ សូមចុច Ctrl+ F ឲ្យបានប្រហែល៤ទៅ៥ ដង
ហើយត្រលប់រូបមកវិញImage(Menu)=> Image Rotation =>90CCW ។
ហើយចុចលើFilter=>Distort=>Polar Coordinates សូមកំណត់ដូចរូបខាងក្រោម៖

ជិតរួចហើយ
ជំហានទី៧៖ ធ្វើការបង្ហាញLayer ដែលអ្នកបានលាក់កាលពីជំហានទី៤
ដោយចុចលើរូបភ្នែកនោះដដែល ហើយសូមធ្វើការប្តូរពណ៏ទៅតាមចំនូលចិត្តរបស់អ្នក
អ្នកនឹងបានរូបភាពត្រីមាត្រដូចរូបខាងក្រោម។