ថ្ងៃនេះខ្ញុំបាទនឹងលើកយកប្រធានបទមួយដែលទាក់ទងនឹងការបង្កើតគេហទំព័រ
ដោយមិនគិតថ្ងៃ មានន័យថាទាំងដូមេន (Domain) និង សេវាបង្ហោះ (Hosting) គឺ
គ្មានចំណាយប្រាក់កាក់អ្វីទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ វាមានទំហំធំ ហើយ
ល្បឿនលឿនថែមទៀត ផង។
មុននឹងអ្នកអានអត្ថបទនេះលោកអ្នកត្រូវមានចំនេះដឹងមូលដ្ឋានមួយចំនួនគឺ៖
តើអ្វីជា ដូមេន? តើអ្វីជាសេវាបង្ហោះ? តើអ្វីជា Name server និង IP?
តើអ្វីជាគេហទំព័រ? តើអ្វីជាប្លក់?
នៅពេលដែលលោកអ្នកបានរៀនអំពីជំនាញនៃការបង្កើតគេហទំព័រ រួចហើយ
យើងនឹងមិនចង់ឲ្យគេហទំព័រនោះស្ថិតនៅតែក្នុងម៉ាស៊ីនកុំព្យូទ័រយើងទេ។
យើងម្នាក់ៗរមែងតែងតែចង់បង្ហោះវា ដើម្បីចង់បង្អួតគេលេង ឬក៏ចង់ចែករំលែក
ចំនេះដឹងសាកមើល។ ប៉ុន្តែពេលខ្លះលោកអ្នកបានព្យាយាមបង្កើតគេហទំព័រ
មួយដើម្បីសាកល្បងបង្ហោះកូដខ្លួនឯង សាកល្បង ពេលនោះហើយដែលលោកអ្នក
មានបញ្ហាទាក់ទងនឹងការ មិនមានដូមេន ខ្ញួនឯង ហើយត្រូវជ្រកក្រោម ដូមេនរបស់គេ
(sub Domain) ជួនកាលវាមានទំហំតូច ហើយល្បឿនយឹតថែមទៀតផង។
ដើម្បីកុំឲ្យខាតពេលវេលាយូរ សូមបកស្រាយដូចខាងក្រោម៖
ជំហានទី១ គឺលោកអ្នកត្រូវ រកដូមេន (ឈ្មោះគេហទំព័រ) សូមអនុវត្តដូចតទៅនេះ ៖
មុនដំបូងលោកអ្នកសូមចូលទៅកាន់គេហទំព័រ www.dot.tk ដែលជាគេហទំព័រផ្តល់ដូមេន
ដោយមិនគិតថ្លៃ។ រួចហើយ សូមវាយនូវឈ្មោះគេហទំព័ររបស់លោកអ្នកហើយចុច លើប៊ូតុង
GO ឧទាហរណ៏ Sovanarith
ប្រសិនបើលោករើសដូមេនរួចហើយ ដោយមិនជាន់ជាមួយគេទេ វានឹងចេញទំរង់ដូចខាងក្រោម៖
សូមបំពេញនូវទម្រង់បែបបទខាងលើនោះឲ្យអស់
ត្រង់ user your domain Name សូមរើសយក Use DNS => Your own DNS ហើយបំពេញព័ត៍មានដូចខាងក្រោម៖
Use your Own Services
Name Server: ns1.webhostingbot.com
Name Server: ns2.webhostingbot.com
IP Address: 67.20.55.31
IP Address: 72.44.90.19
បញ្ជាក់៖ ដោយខ្ញុំរើសយកសេវាបង្ហោះរបស់ គេហទំព័រ www.webhostingbot.com
ដូចនេះខ្ញុំត្រូវបំពេញ Nameserver ទាំងពីរនិង IP Address
នោះជារបស់គេហទំព័រនោះ។ ហើយព័ត៍មានខាងលើលោកអ្នកអាចស្វែងរកបាននៅក្នុងគេហទំព័រ
Google ។ ប្រសិនបើលោកអ្នកមាន សេវាបង្ហោះផ្សេង សូមបំពេញព័ត៍មាន
ខាងលើរបស់សេវាបង្ហោះនោះ។
Registration Length
សូមរើសយក ១២ ខែ (12 months)
Type Characters you see in this picture
សូមធ្វើការវាយតាមនូវអ្វីដែលលោកអ្នកបានមើលឃើញ ចូលក្នុងប្រអប់ដូចរូបខាងក្រោម ៖
Register at Dot TK
សូមជ្រើសរើសមួយក្នុងចំណោមគណនីទាំងនេះ ឬ ក៏រើស យក ជម្រើស Don’t have one of
these accounts? Use your E-mail Address to Sign up!
ក្នុងករណីអ្នកគ្មានគណនីខាងលើ។ រួចហើយសូមបំពេញ Username និង Password ដើម្បី
sign In ទៅកាន់ គណនីរបស់អ្នក។
ជាចុងក្រោយ នៅពេលលោកអ្នកលោកអ្នកឃើញដូចរូបខាងក្រោម នេះមានន័យថាលោកអ្នក
ធ្វើការចុះឈ្មោះបានជោគជ័យហើយ។ ពេលនេះលោកអ្នកមាននូវឈ្មោះវេបសាយ (ដូមេន)
មួយគឺ Yourdomainname.tk ឧទាហរណ៏ Sovanarith.tk ។
បន្តមកទៀតនេះជាជំហានដែលសំខាន់ ដែលលោកអ្នកត្រូវដឹង
នោះគឺការយកវេបសាយរបស់លោកអ្នក ទៅបង្ហោះនៅក្នុង អ៊ីនធឹណេត ដែលជាធម្មតាគេហៅថា
សេវាបង្ហោះ (Hosting)។ នៅក្នុងមេរៀននេះខ្ញុំសូមលើកយកវេបសាយ webhostingbot
មកបង្ហាញ។
ជំហានទី២ នេះជាជំហានក្នុងការបញ្ជាទិញសេវាបង្ហោះដោយមិនគិតថ្លៃ។ សូមអនុវត្តតាមជំហានដូចខាងក្រោម៖
សូមចូលទៅគេហទំព័រ www.webhostingbot.com ហើយចុចប៊ូតុង Sign Up
Step 1 Choose Domain
សូមបំពេញឈ្មោះគេហទំព័ររបស់លោកអ្នក ដែលបានបង្កើតនៅខាងលើ ជាអក្សរតូចទាំងអស់។
Step 2 Choose Option
សូមចុចលើប៊ូតុង add to cart & checkout>> ដូចរូបខាងក្រោម៖
ឧទាហរណ៏ www.sovanarith.tk ហើយចុតប៊ូតុង Click to Continue>>
Step 3 Review & Check out
បន្ទាប់ពីលោកអ្នកបានអនុវត្តនូវជំហានខាងលើ
នោះវានឹងចេញផ្ទាំងមួយដូចខាងក្រោម៖
សូមបំពេញព័ត៍មានទាំងនោះចូលឲ្យអស់ដាច់ខាតមិនត្រូវខ្វះទេ (អាចចំពេញព័ត៍មានពិត
ឬ មិនពិតក៏បាន)។ សូមមើលរូប
បន្ទាប់មកនៅផ្នែកខាងស្តាំនៃទំរងបែបបទនេះ សូម ធីកលើ I have read and agree
to the Term of Service ហើយចុចលើ ប៊ូតុង Complete Order>>
ដូចរូបខាងក្រោម
ក្រោយពេលដែលលោកអ្នកចុចលើប៊ូតុងខាងលើវានឹងចេញសារដូចខាងក្រោម៖។
បន្ទាប់មកសូមចូលទៅកាន់ My services (Menu) => ចុចលើ ប៊ូតុងដែលបានគូសរង្វង់ដូចខាងក្រោម៖
នៅត្រង់ចំនុចក្រហមនោះបញ្ជាក់ថា វេបសាយរបស់លោកអ្នកមិនទាន់អាចប្រើប្រាស់បានទេ
(Pendin) វាតម្រូវឲ្យយើង រង់ចាំ រយៈពេល ៤៨ ម៉ោង ដើម្បីអាចដំណើរការបាន
(Active)
សូមចូលទៅកាន់ E-mail របស់លោកអ្នកដែលបានប្រើក្នុងការចុះឈ្មោះខាងលើ ដើម្បីព័ត៍មានលំអិត
ក្រោយពីលោកអ្នកបានរងចាំរយៈពេល ២ ថ្ងៃ (៤៨ម៉ោង) រួចមក សូមមើលនៅកន្លែង
Status: ម្តងទៀត ពេលនោះលោកអ្នកនឹងឃើញថាវាលែងចេញ Pending តទៅទៀតហើយ។
ហើយសូមមើលនៅផ្នែកខាងក្រោមនៃ Status នោះលោកអ្នកនឹងឃើញមាន username និង
password ដែលត្រូវប្រើដើម្បីធ្វើការអាប់ឡូតឯកសារលោកអ្នកទៅកាន់
វេបសាយលោកអ្នក។ សូមរក្សាវាជាព័ត៍មានសំងាត់ ដាច់ខាតកុំឲ្យគេដឹងឲ្យសោះ។
បញ្ជាក់៖ នៅផ្នែកខាងឆ្វេងនៃសញ្ញា / គឺជា Username ឯខាងស្តាំគឺ Password ដែលត្រូវប្រើក្នុងការអាប់ឡូតឯកសារ ទៅក្នុងវេបសាយរបស់យើង។