ក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអំពីរវីធី អាប់ឡូតឯកសារនៃគេហទំព័រយើងទៅកាន់សេវាបង្ហោះរបស់យើង។ នៅក្នុងមេរៀនមុខលោកអ្នកបានដឹងរួចមកហើយពីវិធីបង្កើតគេហទំព័រដោយមិនគិតថ្លែ។ ក្រោយពេលដែលយើងបានចុះឈ្មោះនៅក្នុងគេហទំព័រដែលផ្តល់នូវសេវាបង្ហោះ នានា វារមែងតែងតែមាននូវ Username និង Password ដែលវាជាមធ្យោបាយសំរាប់ឲ្យយើងធ្វើការដាក់នូវឯកសារនានា ទៅកាន់ វេបសាយរបស់យើង។មុននឹងអានអត្ថបទនេះ លោកអ្នកត្រូវមានចំនេះដឹង មូលដ្ឋានដូចជា តើអ្វីជា កម្មវិធី FTP? តើអ្វីជាដូមេន និង សេវាបង្ហោះ?

តំរូវការក្នុងប្រតិបត្តការនេះ
• ភ្ជាប់អ៊ីនធឹណេត
• កម្មវិធី FTP Client
• Domain Name
• Username & Password
នៅក្នុងប្រតិបត្តការនេះខ្ញុំសូមលើកយក ដូមេន និងសេវាបង្ហោះដែលខ្ញុំបានចុះឈ្មោះ កាលពីមេរៀនមុនមក ធ្វើការបង្ហាញដែលមានដូចតទៅ៖
១. លោកអ្នកត្រូវទាញយក ហើយតម្លើងកម្មវីធី FTP Client ជាមុនសិន។ ខ្ញុំសុំផ្តល់យោបល់ឲ្យអ្នកប្រើ កម្មវិធី File Zilla Client
រូបតំណាងកម្មវិធិ
រូបតំណាងកម្មវិធិ

២. បើកកម្មវិធី => File => Site Manager
យក Site Manager
យក Site Manager

៣. ចុចលើប៊ូតុង New Site
យក New Site
យក New Site

៤. ដាក់ឈ្មោះគេហទំព័ររបស់លោកអ្នក ហើយចុច Enter ឧទាហរណ៏ sovanarith.tk
ដាក់ឈ្មោះវេបសាយ
ដាក់ឈ្មោះវេបសាយ

៥. សូមមើលមកខាងស្តាំ នៅក្នុង General Tab បំពេញព័ត៍មានដូចខាងក្រោម៖
Host: yourhostname (ឧទាៈ sovanarith.tk)
Logon Type: Normal (ត្រូវប្តូរពី Anonymous មកជា Normal)
User: Yourusername (មាននៅក្នុង សេវាបង្ហោះរបស់អ្នក)
Password: YourPassword (មាននៅក្នុង សេវាបង្ហោះរបស់អ្នក)
បំពេញព័ត៍មានខាងលើ
បំពេញព័ត៍មានខាងលើ

៦. បំពេញរួចចុចប៊ូតុង Connect ហើយរងចាំបន្តិច រហូតដល់ពេលដែលចេញសារបញ្ជាក់ថា វាធ្វើការភ្ជាប់ដោយជោគជ័យ (Directory Listing Successful)ដែលស្ថិតនៅ ផ្នែកខាងលើ គេបង្អស់ ដូចរូបខាងក្រោម៖
ភ្ជាប់បានជោគជ័យ
ភ្ជាប់បានជោគជ័យ

៧. បន្ទាប់មកទៀតលោកអ្នកអាចចាប់ផ្តើម អាប់ឡូត ឯកសារនៃគេហទំព័ររបស់លោកអ្នកបានហើយ។ មុននឹងអាប់ឡូត ខ្ញុំសុំណែនាំតិចតួចសំរាប់អ្នកដែលចាប់ផ្តើមប្រើដំបូង (បើលោកអ្នកចេះប្រើហើយសូមរំលង ជំហាននេះ)
ណែនាំពីកម្មវិធី
ណែនាំពីកម្មវិធី

ផ្នែកខាងឆ្វេងគឺជាទីតាំងដែលស្ថិតនៅក្នុងម៉ាស៊ីនកុំព្យូទ័រយើងផ្ទាល់តែម្តង ទាំងខាងលើនិងខាងក្រោម ចំណេកឯផ្នែកខាងស្តាំគឺជាទីតាំងដែលស្ថិតនៅក្នុងម៉ាស៊ីនមេ (Server) ដែលផ្តល់នូវទំហំឲ្យយើងទុកគេហទំព័រ (Hosting)។
៨. សូមលោកអ្នកចូលទៅថតខាងស្តាំ ដែលមានឈ្មោះថា Public_html ដែលជាថតមួយសំរាប់ដាក់នូវឯកសារដែលនឹងត្រូវបង្ហាញនៅក្នុងវេបសាយ (វាអាស្រ័យនឹង គេហទំព័រដែលផ្តល់សេវាបង្ហោះរបស់លោកអ្នក)។
ចូលទៅកាន់Public_html
ចូលទៅកាន់Public_html

បញ្ជាក់៖ សូមរកមើលព័ត៍មានដែលមាននៅក្នុងសេវាបង្ហោះលោកអ្នក សំរាប់កន្លែងសំរាប់អាប់ឡូតនេះ។ ជាធម្មតាវាតែងតែមានទិន្នន័យគំរូ លោកអ្នកអាចទាញយកទុកមើល ឬ លុបចោល ហើយចាំអាប់ឡូតថ្មីក៏បាន។
៩. ក្រោយពីបានចូលទៅក្នុងថត Public_html រួចហើយ បន្ទាប់មក លោកអ្នកគ្រាន់តែទៅរកឯកសារណាដែលលោកអ្នកចង់ អាប់ឡូត ចូលក្នុងគេហទំព័រ ដោយគ្រាន់តែរុករកនៅផ្នែកខាងឆ្វេង ហើយធ្វើការជ្រើសរើស ឯកសារនោះទាំងអស់ (Select All) ហើយយកពាក្យ Upload ឬក៏ ចាប់ទាញដាក់ក្នុងថត (Public_html) នោះក៏បាន។
យកពាក្យ Upload
យកពាក្យ Upload