Wordpress គឺជាប្រព័ន្ធគ្រប់គ្រងមាតិការដែលគេប្រើសម្រាប់បង្កើតគេហទំព័រ និងបង្កើតប្លុក។ ប្លុក Wordpressគឺជាប្លុកដែលពេញនិយមជាងគេ ពីសំណាក់អ្នកប្រើប្រាស់ ព្រោះវាផ្តល់ភាពងាយ ស្រួល ក្នុងការបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយបានដោយមិនចាំបាច់ចេះកូដនោះទេ។ យើងប្រើប្លុក Wordpress ដើម្បីរាប់អានមិត្តភក្តិនិងចែករំលែកចំនេះដឹងគ្នាទៅវិញទៅមក។
ខាងក្រោមនេះសំបុករៀននឹងលើកពីរបៀបបង្កើតប្លុក Wordpress ដល់មិត្តទាំងអស់គ្នា ប៉ុន្តែ មុន នឹងយើងបង្កើត យើងត្រូវដឹងថាខ្លួនឯងថាតើយើងបង្កើតប្លុកនេះក្នុងគោលបំណងអ្វី ដូចជា ដើម្បីចែករំលែកបទពិសោធន៍ជីវិត ចែករំលែកពីចំនេះដឹងផ្នែកពត៌មានវិទ្យា ឬអំពី អក្សរសាស្ត្រ ខ្មែរ ជាដើម។ បន្ទាប់មក ទើបយើងរៀបចំឯកសាររបស់យើង និងបែងចែកវា ទៅតាម ប្រភេទ និមួយៗ។ ការធ្វើបែបនេះ គឺផ្តល់ ភាពងាយស្រួលដល់យើងនៅពេលយើងចាប់ផ្តើមបង្តើត ។