អ្វីដែលសំខាន់នោះ អ្នកត្រូវអាចចូលទៅកាន់ Cpanel បានទើបអាចសង្រ្គោះបាន ដូចនេះ លេខសម្ងាត់របស់ Cpanel ត្រូវតែរឹងមាំ។ ពេលដែលមិនអាចឡុកចូលបាន សូមកុំបារម្ភ ហើយអនុវត្តដូចខាងក្រោម៖
១. ឡុកចូល (Login) ទៅកាន់ cPanel របស់ Hosting លោកអ្នក ឬក៏ អ្វីក៏ដោយឲ្យតែអាចចូលក្នុង Phpmyadmin បាន។ រួចហើយសូមមើលផ្នែកខាងឆ្វេង សូមរើសយក ឈ្មោះ Database របស់វេបសាយយើង ដែលអាចដឹងបានតាមរយៈ File Wp-config.php ហើយត្រង់ DB_NAME។
ឧទាៈ ករណីនេះគឺ test1
// ** MySQL settings – You can get this info from your web host ** //
/** The name of the database for WordPress */
define(‘DB_NAME’, ‘test1′);
២. រើសយក Table មួយឈ្មោះ wp_users ដើម្បីបើកមើល ចំនួនអ្នកប្រើប្រាស់ ទាំងអស់
៣. ចុចលើ Edit ដែលបានបង្ហាញដូចរូប
៤. ពេលដែលយើងចុចលើ Edit នោះអ្នកនឹងឃើញផ្ទាំងមួយដូចរូបខាងក្រោម៖
នៅត្រង់ User_Pass (សញ្ញាព្រួញ) គឺជាលេខសំងាត់របស់អ្នក។ ប៉ុន្តែយើងមិនអាចអានបានទេ ដោយសារវា ត្រូវបានបិទបាំង ឬ encrypt។ សូមចូលទៅកាន់គេហទំព័រនេះ ហើយសូមវាយលេខសំងាត់ថ្មីដើម្បីទទួលបានលេខរញ៉េរញ៉ៃ ដូខខាងលើ (វាយអី្វក៏បាន ដែលលោកអ្នកគិតថាវាជាលេខសំងាត់រឹងមាំ) មើលរូប
៥. យកលេខដែលនៅត្រង់ MD5 Hash: ទៅដាក់ក្នុង user_Pass រួចចុចលើប៊ូតុង Go (ត្រង់សញ្ញាព្រួញដូចរូបជំហានទី ៤) ជាការស្រេច។
៦. ចូលទៅកាន់ អាសយដ្ឋាន វេបសាយលោកអ្នក ហើយឡុកអីន ដោយប្រើ លេខសំងាត់ថ្មី ដែលបានដាក់ខាងលើ (ករណីនេះ គឺ leng)។