ប្រើប្រាស់​ Gmail ដើម្បី​អាន​អ៊ីម៉ែល​ដោយ​ពុំ​ចាំ​បាច់​ភ្ជាប់​អ៊ីនធ័រណិត
aGmail គឺ​ជា​​សេវា​កម្ម​អ៊ីម៉ែល​ដែល​មាន​គេ​និយម​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​ក្នុង​ ពេល​សព្វ​ថ្ងៃ​នេះ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ Gmail ខិត​ខំ​ធ្វើ​ឱ្យ​សេវា​បម្រើ​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ដោយ​គេ ​ផ្តល់​នូវ​ទំហំ​ផ្ទុក​រហូត​ដល់​ទៅ ៧,៦ Gigabyte ដែល​នឹង​បន្ត​កើន​ឡើង​រៀង​រាល់​វិនាទី ។ ដូច្នេះ​យើង​ពុំ​ចាំ​បាច់​លុប​សូម្បី​​តែ​អ៊ីម៉ែល​​មួយ​ នៅ​ពេល​ដែល​ទំហំ​ផ្ទុក​អ៊ីម៉ែល​របស់​យើង​ពេញ​នោះ​ទេ ។ ឥឡូវ​នេះ​អ្នក​អាច​មាន​ភាព​ងាយ​ស្រួល​មួយ​ទៀត​គឺ​ការ​ប្រើប្រាស់​ Gmail នៅ​ក្នុង​ទម្រង់​ជា​លក្ខណៈ Offline ដែល​អាច​ផ្តល់​នូវ​ផល​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ប្រសិន​បើ​អ្នក​មិន​មាន​ការ​តភ្ជាប់​អ៊ីនធ័រណិត​ ប៉ុន្តែ​​ត្រូវ​ការ​បើក​​មើល​អ៊ីម៉ែល​ជា​បន្ទាន់​​នៅ​ក្នុង​ Mailbox របស់​អ្នក ។ បើទោះបីជា​ក្នុង​ទម្រង់​ជា​លក្ខណៈ Offline នេះ​មិន​អាច​ឱ្យ​អ្នក​ផ្ញើ​អ៊ីម៉ែល​បាន​ក៏ពិត​មែន តែ​វា​អាច​ឱ្យ​អ្នក​អាន​អ៊ីម៉ែល​ និង​រៀបចំ​អ៊ីម៉ែល​របស់​អ្នក ។ វិធី​នេះ​គឺ​អាច​ដំណើរ​ការ​តែ​នៅ​​លើ​កម្មវិធី​រុករក​របស់​ Google Chrome តែ​មួយ​ប៉ុណ្ណោះ ។
របៀប​ចូល​ទៅ​ប្រើ​ Gmail ជា​ទម្រង់​ Offline
1. បើ​កម្មវិធី​រុក​រក​ Chrome ហើយ​ទាញ​យក​ Offline Gmail Extension
2. តំឡើង​ផ្នែក​បន្ថែម​នេះ​ដោយ​ចុច​នៅ​ Add to Chrome ហើយ​ជ្រើស​យក Offline Google Mail
a
3. បន្ទាប់​ពី​ការ​ជ្រើស​រើស Allow offline Mail នេះ បន្ទាប់​មក​ចុច​ប៊ូតុង Continue ។ (កុំ​ប្រើ​វា​នៅ​លើ​កុំព្យូទ័រ​សាធារណៈ ឬក៏​កុំព្យូទ័រ​ក្នុង​ក្រុម​ហ៊ុន​ឱ្យ​សោះ ព្រោះ​វា​អាច​នឹង​រក្សាទុក​​ទិន្ន័យ​ទាំង​អស់​របស់​​អ្នក​នៅ​លើ​នោះ ។
aគណនី ​ Gmail របស់​អ្នក​នឹង​ទទួល​បាន​ការធ្វើ​សម​កាល​កម្ម​ដោយ​ស្វ័យប្រវត្តិ​ ទោះបី​ជា​អ្នក​ដំណើរ​ការ​កម្មវិធី​រុករក Chrome នៅ​ឯណាក៏ដោយ​ ៕