បញ្ជា​​ទំព័រ Facebok កាន់​​តែ​​លឿន​​ជាមួយ​ key និង​កូដ​បំព្រួញ​
 បើទោះជាមិនមុខងារច្រើនក៏ដោយ ,តែ Facebook ក៏បានរចនាឡើងនូវការចុចបញ្ជាលឿន ដោយមានការរួមបញ្ចូល key ផ្សេងៗសំរាប់ធ្វើអោយការចូលប្រើ នូវបណ្ដាមុខងាររបស់ បណ្ដាញ សង្គម មួយ នេះអោយបានកាន់តែលឿនថែមមួយកំរិតទៀតលើសការដែលធ្លាប់ប្រើជាមួយ mouse។



ប្រសិនបងយើងប្រើ Chrome លើ Windows,អ្នកអាចអនុវត្តនូវការចុចបញ្ជាលឿន ដូចខាងក្រោមនេះ Alt + 1: ត្រលប់បកទៅ ទំព័រ Home។
Alt + 2: ចូលទៅ Timeline/Profile របស់អ្នក។
Alt + 3: ចូលទៅ ផ្នែក Friends ដើម្បីធ្វើការស្វែងរក, ផ្សាភ្ជាប់មិត្ត…
Alt + 4: ចូលទៅផ្នែក Messages (ផ្ញើសារ, chat…)
Alt + 5: ចូលទៅផ្នែក ដំណឹងក្រើនរំលឹក Notifications
Alt + 6: ចូលទៅដល់ ការកំណត់ គណនី General Account Settings
Alt + 7: ចូលទៅដល់ការកំណត់ ជា ឯកជនភាព Privacy Settings
Alt + 8: ចូលដល់គណនី Facebook ផ្លូវការរបស់ Facebook.
Alt + 9: ចូលដល់កន្លែងកែសំរួល នឹង បញ្ញាតិរបស់ Facebook.
Alt + 0: ចូលទៅផ្នែកជំនួយការ (Help Center) របស់Facebook.
Alt + m: បើផ្នែកសរសេរ សារ Facebook.
Alt + ?: ស្វែងរក
1តារាងបង្ហាញរូបភាព
1