មិន​ថា​អត្ថបទ​ព័ត៌មាន​សំខាន់ ក៏​ដូច​ជា​អត្ថបទ​ទូទៅ​ផ្សេងៗ​នោះ​ទេ ប្រិយមិត្ត​ជួន​ពេល​ខ្លះ​ប្រហែល​ចង់​រក្សា​ទុក​អត្ថបទ​ដែល​មាន​នៅ​លើ​ គេហទំព័រ (page) នោះ​ជា​ពុំ​ខាន។ ជា​ការ​ពិត​ណាស់ ប្រិយមិត្ត​​ក៏​អាច​ធ្វើ​ទៅ​បាន​តាម​របៀប​ផ្សេងៗ​គ្នា​ដែរ ឧទាហរណ៍​ការ​រក្សា​ទុក (Save page) ដោយ​ចុច​លើ​ប៊ូតុង (Ctrl+S) រួច​រើស​យក (Webpage, Complete) នៅ​ត្រង់ Save as type ក៏​បាន។
ខុស​គ្នា​ពី​របៀប​ខាង​លើ ដោយ​ទំព័រ​នេះ Sabayនឹង​លើក​យក​ពី​វិធី​រក្សា Page ក្នុង​ទម្រង់​រូបភាព​នៅ​លើ​កម្មវិធី Google Chrome។ កុំ​ឱ្យ​ខាត​ពេល ចាប់​ផ្ដើម​អនុវត្ត​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖
បើក Google Chrome ឡើង​មក រួច​បន្ថែម Add On ដែល​មាន​ឈ្មោះ Screen Capture (ចំណាំ៖ ប្រើ​បាន​តែ​នៅ​លើ Google Chrome)។ ដើម្បី​បន្ថែម Add On សូម​ចុច​ត្រង់​នេះ …  រួច​ចុច​លើ​ប៊ូតុង ADD TO CHROME -> ADD។
  • - ក្រោយ​ពី​បាន Add On រួច​រាល់​ហើយ​នោះ អ្នក​នឹង​បាន​ឃើញ icon screen capture ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ​ដូច​រូប​ខាង​លើ។
  • - ងាយ​ស្រួល save page ទុក​ជា​ឯកសារ​រូបភាព​ប្រភេទ (*.png)។ នៅ​ក្នុង​នោះ​មាន​ជម្រើស​ចំនួន ៤ សម្រាប់​ផ្ដិត​យក​ទីតាំង​ជាក់លាក់​ណា​មួយ ដែល​មាន​ដូច​ជា៖
    • - Capture Page Region៖ ថត​យក​ទីតាំង​ណា​ដែល​អ្នក​ចង់​បាន ដោយ​បង្ហាញ​ជា​ស្នាម Select អាច​ទាញ​យក​ទំហំ តូច​ធំ​តាម​តម្រូវការ
    • - Capture Visible Content៖ ថត​យក​តែ​មួយ Page ដែល​អ្នក​បើក
    • - Capture Whole Page៖ យក Page ទាំង​មូល ពោល​ពី​លើ​រហូត​ដល់​ក្រោម​អស់​ទិន្នន័យ
    • - Capture Screen Region៖ មាន​លក្ខណៈ​ដូច​នឹង Capture Page Region ដែរ​គឺ​ប្រើ​សម្រាប់​ថត​យក​ទីតាំង​ណា​ដែល​ចង់​បាន។
ចំណែក ​ប្រិយមិត្ត​ដែល​ប្រើ Firefox វិញ​អាច​ប្រើ​តាម​កម្មវិធី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Easy Screen Shot។ របៀប​ប្រើ​កម្មវិធី​នេះ​ស្រដៀង​គ្នា​នឹង Screen Capture ដែល​មាន​នៅ​លើ Google Chrome អីចឹង​ដែរ។
ដំបូង​តម្រូវ​ឱ្យ​អ្នក​ដំឡើង Add On នៅ​លើ Firefox ជា​មុន​សិន។ ចុច​ទី​នេះ ដើម្បី​បន្ថែម Add On …
ក្រោយ​ពី Add រួច នោះ​នឹង​ឃើញ​មាន icon មួយ​ស្ថិត​នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ​ដូច​រូប៖
ផ្ដិត ​យក​ Page ដោយ​គ្រាន់​តែ​ចុច​លើ icon ដូច​រូប​ខាង​លើ។ ក្រោយ​ពី​ចុច​លើ​ icon នោះ​ហើយ វា​នឹង​នាំ​យក​រូប​នោះ​ចូល​ទៅ​កែ​លំអ​នៅ​លើ​កម្មវិធី Paint ភ្លាម។
សាក​ល្បង​ម្ដង​មើល៍ តាម​បាន​ផល​អត់…
នៅ​មាន​គន្លឹះ​ខ្លីៗ​ទាក់ទង​នឹង​អ៊ីនធឺណិត​ជា​ច្រើន​ទៀត សូម​ចុច​ត្រង់​នេះ​ ដើម្បី​តាមដាន​បន្ត។