១. អ្វីដែលយើងត្រូវធ្វើមុនដំបូងគឺត្រូវបង្កើត Shortcut ថ្មីមួយនៅលើ Desktop ។
២. បន្ទាប់មកយើងត្រូវចម្លងកូដខាងក្រោមនេះ ទៅដាក់នៅក្នុងប្រអប់ Type the location of the item : explorer.exe shell:RecycleBinFolder រួចចុច Next ។
៣. បន្ទាប់មកអ្នកត្រូវដាក់ឈ្មោះវាថា Recycle Bin រួចចុច Finish ។
៤. ពេលនោះយើងនឹងបាន Shortcut មួយនៅលើ Desktop បន្ទាប់មកយើងត្រូវកែ Icon វាឲ្យដូចទៅនឹង Icon ធុងសំរាម ដោយ Right Click លើវា រួចចុច Properties ។
៥. ក្រោយមកលោកអ្នកអាចចុចលើប៊ូតុង Change Icon ដើម្បីធ្វើការផ្លាស់ប្ដូររូបអាយខុន។
៦. រួចចម្លងទីតាំងខាងក្រោមទៅដាក់នៅក្នុងប្រអប់ Look for icons in this file ដើម្បីឲ្យវាមាន Icon ធុងសំរាម ៖ %SystemRoot%\system32\imageres.dll រួចចុច Enter បន្ទាប់មកអ្នកត្រូវជ្រើសរើស Icon ធុងសំរាម រួចចុច OK ។
៧. ពេលនោះ Shortcut ដែលយើងទើបបង្កើតអំបាញ់មិញនឹងក្លាយទៅជារូបធុងសំរាម
បន្ទាប់មកយើងគ្រាន់តែទាញវាទៅដាក់នៅលើ Taskbar ជាការស្រេច។
នៅទីបញ្ចប់លោកអ្នកនឹងអាចបង្កើតអាយខុន Recycle Bin ដាក់នៅលើ Taskbar ក្នុង windows 7 បានយ៉ាងងាយស្រួល ៕
សូមទស្សនាវីដេអូ