ពិតណាស់ iPhone
ទើបចេញរូបរាងកាលពីម្សិលមិញសោះមានយុវវ័យខ្មែរយ៉ាងច្រើនទន្ទឹង
ចង់បានប្រើភ្លាមៗដោយសារស្រលាញ់ចូលចិត្ត
និងជឿទុកចិត្តលើផលិតក្រុមហ៊ុន Apple
ដែលជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងលើពិភពលោក។
លោក ឈរ ផេងអាន ធ្វើការនៅក្រសួងសេដ្ឋកិច្ចបានឲ្យដឹងដែរថាលោកពិតជាស្រលាញ់ iPhone 5S ខ្លាំងណាស់ដោយលោកបានស្វែងយល់ពីលក្ខណៈពិសេសរបស់វាយ៉ាងច្បាស់។ ដូចនេះហើយទើបរំពឹងទិញប្រើពេលផលិតនេះនៅពេលដែលមកដល់កម្ពុជា យើង។ លោកបន្តថាពិតជាចាប់អារម្មណ៍ការបំពាក់ប្រព័ន្ធពិនិត្យម្រាមដៃ អ្នកប្រើប្រាស់ FingerPrint (Touch ID) ធ្វើឲ្យទូរសព្ទនេះកាន់តែមានប្រព័ន្ធសុវត្ថិភាពខ្ពស់ថែមទៀត ហើយអាចថតរូបបាន 10-frame ក្នុង ១ វិនាទី និងវីដេអូបាន120-frame ក្នុង ១វិនាទី។
ចុះប្រិយមិត្តវិញ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះ iPhone ទាំងពីរម៉ូដែល iPhone 5S និង iPhone 5C?
iPhone 5S
តាមសម្ដីលោក អ៊ូន បូរ៉ា
ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា
ពិតជាព្រឹត្តិការណ៍ដ៏អស្ចារ្យជារៀងឆ្នាំមិនថាក្នុងប្រទេស
ឫក្រៅប្រទេសទេសុទ្ធតែមានការទន្ទឹងចង់ប្រើប្រាស់ផលិតផលថ្មី
របស់ក្រុមហ៊ុនដ៏ល្បីលើពិភពលោកនេះ។ “ខ្ញុំនៅចាំថា
កាលពីឆ្នាំមុន Apple បានចេញ iPhone 5
ភ្លាមមានប្រជាជននៅសហរដ្ឋអាមេរិកបានដេកចាំមើលនិងទិញពិតជា
អស្ចារ្យណាស់” ។ លោកបន្តថា “សព្វថ្ងៃខ្ញុំប្រើ iPhone 5
អស់រយៈពេលជិតមួយឆ្នាំហើយគឺជឿជាក់ថាមានគុណភាពល្អ
ហើយក៏និងចាំប្រើផលិតថ្មីជាបន្តបន្ទាប់ទៀត។
iPhone 5C
ចំណែកនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយរូបទៀតលោក ហែម
សាន់ឌី
បានឲ្យដឹងដែរថាពិតណាស់ការប្រើប្រាស់ផលិតអ្វីមួយសំខាន់គឺ
គុណភាព និងតម្លៃ របស់ផលិតផលនោះ។
លោកបន្តថាលោកពេញចិត្តខ្លាំងណាស់ចំពោះ iPhone
ស៊េរីថ្មីដោយសារម៉ូដែល iPhone 5C
មានពណ៌ស្អាតៗជាច្រើនសម្រាប់ជ្រើសរើស និងមួយម៉ាកទៀត iPhone 5S
មានលក្ខណៈពិសេសជាច្រើនដែល iPhone ស៊េរីមុនមិនមាន។
លោកបានបន្ថែមទៀតថា
មានគម្រោងទិញប៉ុន្តែចាំវាធ្លាក់ថ្លៃបន្តិចចាំទិញហើយពេលនោះ
ប្រហែលជាអាចដាក់អក្សរខ្មែរបាន និងអាចសរសេរបានទៀតផង ។លោក ឈរ ផេងអាន ធ្វើការនៅក្រសួងសេដ្ឋកិច្ចបានឲ្យដឹងដែរថាលោកពិតជាស្រលាញ់ iPhone 5S ខ្លាំងណាស់ដោយលោកបានស្វែងយល់ពីលក្ខណៈពិសេសរបស់វាយ៉ាងច្បាស់។ ដូចនេះហើយទើបរំពឹងទិញប្រើពេលផលិតនេះនៅពេលដែលមកដល់កម្ពុជា យើង។ លោកបន្តថាពិតជាចាប់អារម្មណ៍ការបំពាក់ប្រព័ន្ធពិនិត្យម្រាមដៃ អ្នកប្រើប្រាស់ FingerPrint (Touch ID) ធ្វើឲ្យទូរសព្ទនេះកាន់តែមានប្រព័ន្ធសុវត្ថិភាពខ្ពស់ថែមទៀត ហើយអាចថតរូបបាន 10-frame ក្នុង ១ វិនាទី និងវីដេអូបាន120-frame ក្នុង ១វិនាទី។
ចុះប្រិយមិត្តវិញ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះ iPhone ទាំងពីរម៉ូដែល iPhone 5S និង iPhone 5C?