តើ​អ្នក​ធ្លាប់​ប្រើប្រាស់ Windows 8 ហើយ​រឺនៅ? តើ​អ្នក​ដឹង​ទេ​ថា​នៅ​ក្នុង Windows 8 មាន​អ្វី​ថ្មី​ខ្លះ? ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែ​នាំ​នៅ​គន្លឹះ​មួយ​សំរាប់​ជួយ​សំរួល​ដល់​ការ​គ្រប់​គ្រង Application រឺ Program ដែល​មាន​នៅ​លើ Computer របស់​អ្នក។
Windows 8 មាន​លក្ខណៈ​ពិសេស​មួយ​ហៅថា Applications Folder ដែល​អាច​អោយ​អ្នក​ចូល​ទៅ​កាន់​នូវ​រាល់ Program ទាំង​អស់​ដែល​មាន​នៅ​លើ Computer របស់​អ្នកបាន​យ៉ាង​ងាយ ដោយ​អនុវត្ត​តាម​ជំហ៊ាន​ងាយៗ​ដូច​ខាងក្រោម
ជំហ៊ាន​ទី១៖ បង្កើត New Folder នៅ​លើ Desktop តាម​រយៈ Right Click > New > Folder ឬ ចុច Ctrl + Shift + N
Application-01
ជំហ៊ាន​ទី២៖ ផ្តូរ​ឈ្មោះ (Rename) Folder ដែល​ទើប​តែ​បង្កើត​ដូច​ខាង​ក្រោម​ជា​ការ​ស្រេច។
Applications.{4234d49b-0245-4df3-b780-3893943456e1}

បន្ថែម​ពី​នេះ​ទៀត​លោក​អ្នក​ក៏​អាច​លុប​នូវ​ រាល់​កម្មវិធី​ដែល​បាន​បញ្ចូល​ទៅ​ក្នុង Computer របស់​អ្នក​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ Right Click ទៅ​លើ Application ណា​មួយ​រួច​យក Uninstall
ដោយខ្មែរ79