សព្វថ្ងៃនេះមានវីឌីអូជាច្រើនដែលត្រូវបានគេធ្វើការ
បញ្ចូលនៅក្នុងបណ្ដាញសង្គម Facebook ។
យ៉ាងណាមិញក្នុងចំណោមវីឌីអូទាំងនោះគឺ
តែងតែមានវីឌីអូមួយចំនួនដែលយើងពេញចិត្តនិងចង់ទាញយកដើម្បី
ទុកទស្សនានាពេលក្រោយ ឬទុកជាឯកសារ ។
ដោយឡែកមិនមែនតែវីឌីអូដែលនៅក្នុងបណ្ដាញសង្គម Facebook
តែមួយនោះទេ
តែនៅមានវីឌីអូជាច្រើនទៀតដែលត្រូវបានគេហទំព័រមួយចំនួន
បញ្ចូលទៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់គេ
និងជាវីឌីអូដែលយើងចង់ទាញយក ។
ដោយយោងតាមហេតុផលខាងលើ ពេលនេះ ពពក សូមណែនាំនូវកម្មវិធីបន្ថែមនៅលើកម្មវិធី Chrome មួយដែលមានឈ្មោះថា “FVD Video Downloader” ហើយកម្មវិធីនេះនឹងជួយដល់លោកអ្នកក្នុងការទាញយកវីឌីអូពី Facebook ឬពីគេហទំព័រមួយចំនួនដោយងាយស្រួល មិនតែប៉ុណ្ណោះវាក៏អាចធ្វើការទាញយក MP3 ផងដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺកម្មវិធីបន្ថែម “FVD Video Downloader” មិនអាចធ្វើការទាញយកវីឌីអូពី Youtube បាននោះទេ ហើយប្រសិនបើទាញបានគឺមានតែក្នុងករណីវីឌីអូ youtube នោះត្រូវបានគេភ្ជាប់បញ្ចូលនៅលើគេហទំព័រណាមួយប៉ុណ្ណោះ តែក៏មិនអាចសុទ្ធតែទាញយកបានដែរគឺមានវីឌីអូខ្លះអាចទាញយកបាន និងខ្លះទៀតមិនអាចទាញយកបាននោះទេ ។
របៀបដំឡើងកម្មវិធី “FVD Video Downloader” ក្នុងកម្មវិធី Chrome ៖
នៅពេលដែលអ្នកចុច play វីឌីអូដែលកំពុងស្ថិតនៅនោះកម្មវិធីនេះនឹងមានប្រាប់ឲ្យដឹងពីវីឌីអូដែលអាចទាញយកបាន ។
ទស្សនាវីឌីអូ ៖
ប្រភពពីYouTube

- បើកកម្មវិធី Chrome
- ចុចលើតំណភ្ជាប់នេះ “FVD Video Downloader”
- សូមចុចលើពាក្យ ” ADD TO CHROME”
- ពេលមានផ្ទាំងសារបង្ហាញមកសូមចុចលើ “Add” រួចរងចាំមួយរយៈជាការស្រេច