Youtube ជា​​​​គេហទំព័រ​​ ​មួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​គ្រប់​​ប្រភេទ​ វីឌីអូ មិន​ថា​​​​សម្រាប់​កំសាន្ត​​​ ការងារ ឬ​ព័ត៌មាន​​​​​នោះ​ទេ​​ ហើយ​វា​​បាន​ទទួល​​ការ​ពេញ​និយម​​ទូទាំង​សកល​លោក​​ ។យ៉ាងណាមិញ​​​​​​​​​បច្ចុប្បន្ន​កម្ពុជា​យើង​ក៏​​មាន​​ប្រជាជន​​​ចូល​ចិត្ត​ទស្សនា វីឌីអូ នៅ​លើ​ Youtube ជា​ច្រើន​ផង​ដែរ។
ពេល​ខ្លះ ​​​​​​​វីឌីអូ មួយ​ចំនួន​គឺ​​វា​សំខាន់​សម្រាប់​ពួក​គាត់​ដូច​នេះ​​ ទើប​តម្រូវ​ឲ្យ​​មាន​ការ​ទាញ​យក​​ ឬ ហៅថា​ download វីឌីអូ ពី​​ website នេះ​ដើម្បី​ទុក​ជា​ឯកសារ​ ។​​ តែ​ ​មុន​នឹង​​ទាញ​យក​​​​​ វីឌីអូ​ ទាំង​នោះ​​ពួកគាត់​ត្រូវ​​ ដំ​ឡើង​​​កម្មវិធី​ ​បន្ថែម​ក្នុង​ការ​ទាញ​យក​ ​​ យោង​តាម​​តម្រូវ​ការ​​ខាង​លើ​ ​Porpok សូម​​បង្ហាញ​កម្ម​វិធី​មួយ​ដែល​ឈ្មោះ​ថា​” Easy YouTube Video Downloader “​ ជា​មួយ​កម្ម​វិធី​នេះ​​អ្នក​​​អាច​ទាញ​យក​ វីឌីអូ ​ជា​​ប្រភេទ​ Files ​​ ដូចជា៖​​MP4  (HD),  MP4 360p ,FLV 480p ​និង​​MP3…​ ជាដើម​​ ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​​៖

  1. ​បើក​ Firefox browser ចុច​លើ​​ Firefox រួច​ click ពាក្យ​ថា​ Add-ons ​ដូច​រូប​
  2. វាយ​ពាក្យ​ Easy YouTube Video Downloader ​ទៅ​លើ​ប្រ​អប់​ Search  រួច​ជ្រើស​​រើស​លទ្ធផល​​​​​ Easy YouTube Video Downloader6.4   ដោយ​ចុច​លើ​​ Button Install  ដូច​​រូប​
  3. បន្ទាប់​ពី​នោះ​ សូម​​ធ្វើ​ការ​រង​ចាំ​មួយ​រយះ​នោះ​អ្នក​នឹង​ដំឡើង​​កម្មវិធី​នេះ​​រួច​រាល់​
បញ្ជាក់​៖ ​​កម្មវិធី​​នេះ​អាច​ប្រើ​បាន​សម្រាប់​តែ​ អ្នក​ដែល​ប្រើ​ Firefox Browser ប៉ុណ្ណោះ​
សូម​អរ​គុណ​រាល់​ការ​តាម​ដាន​របស់​លោក​អ្នក​ យើង​ខ្ញុំ​សង្ឃឹម​ថា​ កម្មវិធី​​នេះ​នឹង​ជួយ​សម្រួល​ដល់​​អ្នក​បាន​ច្រើន​ជាង​មុន​​៕​​​