បើតាមប្រភពពត៌មាន
របស់ theguardian និង BBC បានឲ្យដឹងថាសហរដ្ឋអាមេរិក
បានបញ្ជូនសំណុំរឿងក្តីរបស់ក្រុម Hacker ដ៏ល្បីល្បាញគឺក្រុម
Anonymous ឡើងទៅតុលាការនៃរដ្ឋ Virginia
ហើយកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ។ យោងទៅតាមប្រភពខាងលើដដែលនេះ
សហរដ្ឋអាមេរិកបានចោទប្រកាន់ និងដាក់ពាក្យបណ្តឹងទៅលើក្រុមនោះ
ពីបទបំផ្លាញប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ
ការលួចឯកសារសំងាត់ពីរដ្ឋាភិបាល និងការវាយប្រហាររដ្ឋាភិបាល
នៅលើប្រព័ន្ធអេឡិចត្រូនិចឬអ៊ីនធើណែត។
តាមសេចក្តីលំអិតបាន
បញ្ជាក់ផងដែរថា ជនសង្ស័យទាំង 13 នាក់ដែលជាសមាជិករបស់ក្រុម
Anonymous ហើយត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រកាន់នោះ
រស់នៅក្នុងរដ្ឋផ្សេងគ្នាទាំងអស់នៅលើទឹកដីសហរដ្ឋអាមេរិក។
ហើយជនសង្ស័យទាំង 13 រូបនោះមានអាយុចាប់ពី 21 ឆ្នាំរហូតដល់ 65
ឆ្នាំ។
សូមរំលឹកផងដែរថា
ក្រុម Anonymous នេះមានវត្តមានជាយូរណាស់មកហើយ តាំងពីឆ្នាំ 2003
មកម៉្លេះ។ ហើយក្រុមនេះបានបង្កើតភាពចលាចល
ដែលធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកឈឺក្បាលមិនតិចទេ។