Instagram
គឺជាប្រព័ន្ធបណ្តាញសង្គមមួយក្នុងចំណោមប្រព័ន្ធបណ្តាញសង្គមផ្សេង
ទៀតមានដូចជា Facebook, Twitter, Hi5, G-Plus -ល-។ Instagram
ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2010 ហើយត្រូវបានក្រុមហ៊ុន
Facebook ទិញយកនៅក្នុងឆ្នាំ 2012 ដែលមានតំលៃប្រមាណ 1
ពាន់លានដុល្លារសហរដ្ឋអាមេរិក។
តាំងពី Instagram
ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Facebook
មកវាមិនទាន់រកចំនូលឲ្យម្ចាស់ថ្មីនេះបាននៅឡើយទេ។
នេះបើយោងតាមប្រភពរបស់ BBC។ បន្ថែមពីលើនេះទៀត BBC
បានចង្អុលប្រាប់ថា Instagram ដែលមានអតិថិជនប្រើប្រាស់ប្រមាណ 150
លាននាក់
មួយនេះបានប្រកាសថាខ្លួននឹងចាប់ផ្តើមចេញប្រតិបត្តិការណ៍វាយ
ដណ្តើមទីផ្សារ ពីប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀត
ដែលរកចំនូលបាននៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម Online នាចុងឆ្នាំ
2014 នេះ
ហើយអតិថិជនតាំងអស់នៅតែទទួលបានការប្រើប្រាស់ដោយឥតគិតថ្លៃ
ដដែល។
សូមគូសបញ្ជាក់ផង
ដែរថា Facebook
បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះការវាយដណ្តើមទីផ្សារនេះ
ព្រោះថាក្រោមការវិភាគនិងស្រាវជ្រាវរបស់ភ្នាក់ងារអន្តរជាតិមួយ
បានបង្ហាញថា ក្នុង 2013 នេះការផ្សព្វផ្សាយពាណិជ្ជកម្ម Online
ទូទាំងពិភពលោកមានទំហំទឹកប្រាក់ រហូតដល់ 9.5
ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ហើយចំនួននេះនឹងរឹតតែច្រើនឡើងៗ
នាឆ្នាំខាងមុខ។
ប្រភពពត៌មាន៖ BBC