Ads Area

ល្បីថា iPad mini 2 ក៏មានពណ៌មាសដូច iPhone 5s ដែរ

បន្ទាប់ពីលេចឭព័ត៌មានចចាមរ៉ាមថា iPad mini ជំនាន់ថ្មីរបស់ Apple នឹងមានបំពាក់មុខងារ Touch ID sensor, បន្ទះឈីប A7, RAM 1GB ដូច iPhone 5S ហើយនឹងភ្ជាប់ជាមួយអេក្រង់ប្រភេទ Retina Display រួចមក ស្រាប់តែថ្មីៗមានធ្លាយដំណឹងមកថា iPad mini ក៏មាន ពណ៌មាស, ពណ៌ប្រផេះ នឹងពណ៌ ស ដូច iPhone 5S ផងដែរ។
03

តាមរយៈរូបថត iPad mini ជំនាន់ទី 2 ដែលបានបង្ហោះពាសពេញបណ្តា internet ថ្មីៗនេះ បានបង្ហាញឲ្យឃើញថា iPad mini 2 របស់ Apple នឹងចេញមកចំនួន 3 ពណ៌ផ្សេងគ្នា ដូចទៅនឹង iPhone 5S ដែរ គឺពណ៌ មាស ពណ៌ប្រផេះ នឹងពណ៌ស។

01

យ៉ាងណាមិញទៀត បើតាមលោក Sonny Dickson ដែលគេស្គាល់ថាគឺជាអ្នកជំនាញ ផ្នែកវិភាគបានប្រាប់ឲ្យដឹងថា Apple នឹងបញ្ចេញ iPad mini ជំនាន់ទី 2 នេះ ដោយបំពាក់អេក្រង់ Retina Display នឹងមានបច្ចេកវិទ្យាមុខងារ Touch ID sensor ស្កេនក្រយៅដៃលើ Button Home នឹងដូច iPhone 5S ហើយនឹងប្រើបន្ទះឈីប A7 processor 64bit រួមនឹង RAM ទំហំ 1GB ។

ជាចុងក្រោយ ប្រភពព័ត៌មានបានសនិ្នដ្ឋានថា iPad mini 2 នឹង iPad 5 នឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងថ្ងៃដំណាលគ្នា ពុំបានបង្ហើបប្រាប់ពីកាលបរិច្ឆទនៅឡើយទេ។

06
ប្រភព៖Sokly

Top Post Ad

Below Post Ad