លោក Misek ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Apple បាននិយាយថាទូរស័ព្ទ iPhone 6
នឹងផ្តល់ជូននូវទំហំអេក្រង់ 4.8អ៊ីញ
ខណៈដែលទំហំអេក្រង់ពីមុនមានតែត្រឹម 4អ៊ីញ។
លោកពុំបានបញ្ជាក់អោយច្បាស់ទេថាតើអ្វីដែលជំរុញអោយគាត់
គ្រោងទុកដូច្នោះតែលោកគ្រាន់តែបានបញ្ជាក់ថា
ទំហំអេក្រង់ថ្មីនឹងមានការអភិវឌ្ឍបន្ថែមច្រើន។
គួរបញ្ជាក់ផងដែរថា ប្រមាណជា 50% នៃទូរស័ព្ទ Smart Phones
ដែលលក់ចេញក្នុងមួយត្រីមាសចុងក្រោយនេះ មានទំហំអេក្រង់ធំជាង
4អ៊ីញ នេះបើតាមការប្រៀបធៀបត្រឹមតែ 20% ដើមឆ្នាំ ។ លោក Misek បានសរសេរថា៖ មាន iPhone 85 លានគ្រឿង
ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការ Updgradeនៅពេលដែលទូរស័ព្ទ
iPhone 6 ចេញ។ ជាមួយនឹងការទស្សន៍ទាយនេះ
វាពុំធ្វើអោយមានការភ្ញាក់ផ្អើលទេដោយសារតែមានរបាយការណ៍ជាច្រើន
ដែលបានស្នើសុំអោយមានការពង្រីកបន្ថែមលើទំហំអេក្រង់សំរាប់ទូរស័ព្ទ
iPhone ម៉ូដែលក្រោយទៀត។បើតាមការស្ទង់មតិ មិនផ្លូវការលើ អ្នកអាន CNET បានអោយដឹងថា វាមានចំនួនប្រមាណជា 60% នៃបណ្តាលអ្នកអានដែលចង់អោយ iPhone ម៉ូដែល ក្រោយមានអេក្រង់ទំហំ 4.7អ៊ីញ រឺក៏ធំជាងនេះ។
ប្រភពពត៌មាន៖ CNET
ប្រភពពត៌មាន៖ CNET