Ads Area

ត្រឹមតែ ៣ខែ អ្នកប្រើ Line នៅឥណ្ឌា មាន​ចំនួន ១០លាននាក់

Line ជាកម្មវិធីជជែកកម្សាន្ត តាមមួយរបស់ជប៉ុន ដែលកំពុងតែទទួល បានប្រជាប្រិយភាព និងការគាំទ្រ ដោយថ្មីៗនេះ ចំនួនអ្នកប្រើ Line កាន់តែកើនឡើង។
នាយកប្រតិបត្តិ Line លោក Akira Morikawa បានប្រកាស កាលពីថ្មីៗនេះថា ចំនួនអ្នកប្រើ Line នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១០លាននាក់ នៅក្នុងរយៈពេល ៣ខែ។
លោក Jun Masuda ប្រធានទីផ្សាររបស់ Line បានបញ្ជាក់ថា ក្រុមហ៊ុន បានដាក់ Line ឲ្យប្រើប្រាស់ជាផ្លួវការ នៅក្នុងប្រទេសឥណ្ឌាល កាលពីខែកក្កដា គិតមកដល់ពេលនេះ បានរយៈពេល ៣ខែ ដែលមានចំនួន អ្នកប្រើរហូតដល់ទៅ ១០លាននាក់។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ ២០១៣ អ្នកប្រើ Line បានកើនឡើងដល់ ១០០លាននាក់ ជុំវិញពិភពលោក ដោយនៅក្នុងនោះ ប្រទេសដែលប្រើ Line ច្រើនជាងគេគឺជប៉ុន តៃវ៉ាន់ ថៃ អេស្ប៉ាញ និងឥណ្ឌូនេស៊ី៕
Tags

Top Post Ad

Below Post Ad