Ads Area

ចាប់ពី​ឆ្នាំ២០១៣-២០១៧ ទីផ្សារ Tablet នឹង​ថយចុះ

ការលក់ Tablet នៅជុំវិញពិភពលោក ត្រូវបានគេព្យាករទុកថា នឹងមានការកើនឡើង យឺតចាប់ពីឆ្នាំ ២០១៣-២០១៧។ បើទោះបីជាតម្រូវការ Tablet នាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានចំនួនកើនឡើង ជាបន្តបន្ទាប់ក្ដី ប៉ុន្តែ ក្រុមស្រាវជ្រាវ DisplaySearch បានព្យាករថា ចាប់ពីឆ្នាំ ២០១៣នេះរហូតដល់ ឆ្នាំ ២០១៧ តួលេខនៃការលក់ Tablet បានថយចុះបន្តិចម្ដងៗ។
ចិន និងអាស៊ីប៉ាស៊ីហ្វិក ជាតំបន់ទីផ្សារមួយ ដែលតួលេខនៃការលក់ Tablet នៅរក្សាបានលំនឹង ប៉ុន្តែសម្រាប់តំបន់ ផ្សេងវានឹងថយចុះ ហើយនៅឆ្នាំ ២០១៧ ទីផ្សារ Tablet នឹងធ្លាក់ចុះ ៣៦ភាគរយ។ ការធ្លាក់ចុះនេះ មិនមែនដោយសារតែ ទីផ្សារកុំព្យូទ័រងើបឡើងនោះទេ ប៉ុន្តែដោយសារតែទីផ្សារ ស្មាតហ្វូនចេះតែកើនឡើង។
ក្រុមស្រាវជ្រាវខាងលើ ក៏បានឲ្យដឹងផងដែរថា នៅចុងឆ្នាំ ២០១៣ នេះ ទីផ្សារ Tablet នឹងកើនឡើងដល់ ២៥៥លានគ្រឿង ហើយនៅឆ្នាំ ២០១៧ នឹងកើនឡើងដល់ ៥៣៤លានគ្រឿង៕

Top Post Ad

Below Post Ad