កាលពីមុនយើងខ្ញុំបានរៀបរាប់មកហើយអំពីរបៀបដំឡើងកម្ម
វិធីបន្ថែមលើ Firefox ដើម្បីទាញយកវិឌីអូពី Youtube
ពេលនេះយើងខ្ញុំសូមធ្វើការបង្ហាញពីរបៀបខ្លះៗនៃការប្រើ
ប្រាស់កម្មវិធីនោះវិញម្តង
សម្រាប់អ្នកដែលមិនទាន់បានអានសូមចុច ត្រង់នេះ!!ដើម្បីធ្វើការទាញយកវីឌីអូបានសូមធ្វើការអនុវត្តន៍ដូចខាងក្រោម៖
- បើក Firefox Browser របស់លោកអ្នក បន្ទាប់មកចូលទៅកាន់គេហទំព័រ Youtube
- ជ្រើសរើស ឬក៏ស្វែងរកនៅបទចំរៀង ឬក៏ វីឌីអូដែលណាដែលលោកអ្នកចង់ទាញយក
- ធ្វើការទាញយកវីឌីអូដោយចុចលើ Button ” Download “ នៅខាងក្រោម Youtube វីឌីអូ Player រួចជ្រើសប្រភេទ file ដែលលោកអ្នកចង់បាន ដូចរូប
- M4A , AAC, MP3 (128k)និង MP3(64k) ជាប្រភេទសម្លេងចម្រៀង
- MP4 720p(HD),MP4 360p,FLV 480p,FLV 360p,FLV 240p ជាប្រភេទ វីឌីអូ
- ចំពោះលេខ 128k ,64k ,720p(HD), 360p, 480p, 240p នៅកន្ទុយជាកំរិតគុណភាពនៃ files និមួយៗ