ជាទូទៅFacebook គឺ​ជា​បណ្ដាញ​សង្គម​ដែល​ធំ​ជាង​គេ និង​កំពុង​ពេញ​និយម​​​​ជា​ខ្លាំង​នៅ​ក្នុង​សង្គម​មនុស្ស​បច្ចុប្បន្ន​មិន​ថា ​ តែ​ប្រទេស​កម្ពុជា​​យើង​ឬ​ប្រទេស​​ផ្សេងៗ​នោះ​​​ឡើយ​ ។ ដោយ​ឡែក​ចំពោះ​ការ​​រៀប​ចំ​នូវ​គណនី​ផ្ទាល់​ខ្លួន​​ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញ​គឺ​វា​ពិត​ជា​សំខាន់​ណាស់​​សម្រាប់​អ្នក​ដែល​​​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​មួយ​នេះ ។
ចំពោះ​​ការ​រៀប​ចំ​គណនី​ឲ្យ​ភាព​ស្រស់​ស្អាត​ ការ​ដាក់​រូប​ទៅ​លើ Facebook Cover ​គឺ​​ជា​ផ្នែក​មួយ​ដែល​ចាំ​បាច់​ត្រូវ​​ធ្វើការ​ជ្រើស​យក​រូប​ណា​ដែល​ស្រស់​ ស្អាត​ទើប​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ ។ រីឯ​​រូប​ស្រស់​ស្អាត​​ជា​ច្រើន​គឺ​ត្រូវ​បាន​​ឆ្លង​កាត់​តាម​ការ​រចនា​ដោយ​ ប្រើ​កម្មវិធី​​រចនា​រូប​ភាព​មួយ​ចំនួន តែ​​​​ប្រសិន​បើ​អ្នក​មិន​ចេះ​កម្មវិធី​ទាំង​នោះ​គឺ​វា​ពិត​ជា​ពិបាក​ដើម្បី ​ទទួល​បាន​រូប​ដ៏​ស្រស់​ស្អាត​មួយ ។
​ដោយ​ហេតុ​ថា ​រូប​សម្រាប់ Facebook Cover ហាក់​មាន​ភាព​សំខាន់​​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​​គេហទំព័រ​ CoverBud Designer ​ ដែល​​​​​ជា​ប្រភេទ​​កម្មវិធី​នៅ​លើ​អ៊ីនធឺណិត​អាច​​​​​ជួយ​អ្នក​ឲ្យ​បង្កើត​ នូវ​រូប​ភាព​ស្អាតៗ​សម្រាប់ Facebook Cover តាម​របៀប​ងាយៗ​​ជា​​មួយ​នឹង​គំរូ​រូប​ភាព​ជា​ច្រើន​ដែល​មាន​ស្រាប់ ​។ សូម​បញ្ជាក់​ថា ​កម្មវិធី​នេះ​គឺ​ត្រូវ​ធ្វើ​ការ​​ភ្ជាប់​ទៅ​គណនី Facebook របស់​អ្នក​ដើម្បី​អាច​ទាញ​យក​រូប​ភាព​ដែល​ជា​ porfile មក​​រចនា ។ ដូច្នេះ​ ថ្វី​បើ​ប្រភព​បាន​បញ្ជាក់​ថា នឹង​មិន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ចេញ​ក្រៅ​នូវ profile របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត តែ​​​មិន​​អាច​ទុក​ចិត្ត​ទាំង​ស្រុង​​​នោះ​ទេ​​ ​​សូម​​​សម្រេច​ចិត្ត​ឲ្យបាន​ច្បាស់​មុន​នឹង​ចូល​ទៅ​កាន់​គេហទំព័រ​នេះ ​យើង​ខ្ញុំ​​សូម​មិន​ទទួល​ខុស​​ត្រូវ​ចំពោះ​ការ​​ប្រើ​ប្រាស់​របស់​អ្នក​នោះ ​ទេ !
របៀប​បង្កើត រូប​ភាព​សម្រាប់ Facebook Cover ដោយ CoverBud Designer ៖

  1. ចូល​ទៅ​កាន់​គេហទំព័ររបស់ CoverBud Designer ​រួច​ចុច​យក ‘Login with Facebook’ ឬ​ចាំ​ Login តាម​ក្រោយ​
  2. ជ្រើស​រូប​​គំរូ​ដែល​អ្នក​ពេញ​ចិត្ត​​​តាម​រយៈ Popular ឬ Recent
  3. បន្ទាប់​មក​យក​ពាក្យ Customize >>​ Authorize Coverbud ដើម្បី​ភ្ជាប់​ទៅ​កាន់​គណនី​ Facebook របស់​អ្នក​ >> Ok (សម្រាប់​មិន​ទាន់ Login)
  4. ​​​​ជ្រើស​រើស​រូប​ភាព​សម្រាប់​​ផ្ទៃ​ខាង​ក្រោយ​ ​>> NEXT
  5. បំពេញ​រូប​ទៅ​តាម​ប្រភេទ​គំរូ​ដែល​អ្នក​​ចង់​បាន  >> NEXT
  6.  កំណត់​ពណ៌​ទៅ​ឲ្យ​​ស្ដាយ​របស់​រូប​ >> NEXT
  7. ​​សរសេរ​អក្សរ​បញ្ចូល​ និង​កំណត់​ទំហំ ​ឬ​ម៉ូដ​​
  8. បន្ទាប់​មក​យក​ពាក្យ PUBLISH >> Continue
  9. ដាក់​ឈ្មោះ​​ឲ្យ​រូប​ភាព Facebook Cover របស់​អ្នក​ >> Publish
  10. >> Apply Cover on Facebook ជា​ការ​ស្រេច​
ជា​លទ្ធផល​អ្នក​នឹង​ទទួល​បាន​ដូច​រូប​ខាង​ក្រោម :

ទស្សនា​វីឌីអូ​៖
ប្រភពពីYouTube