ប្រិយមិត្តទាំងអស់
គ្នាប្រហែលជាធ្លាប់បានឃើញរូបភាពតុក្កតារបៀបកំប្លែងនិងគួរឲ្យ
ស្រលាញ់ ដែលត្រូវបានបំលែងពីរូបភាពពិតនៅលើបណ្តាញសង្គម Facebook
ហើយ។
រូបភាពទាំងនោះភាគច្រើនត្រូវបានបង្កើតដោយក្រុមយុវវ័យដែលចូល
ចិត្តលេង Facebook។
កម្មវិធីមួយនេះមានឈ្មោះថា 魔漫相机 ឬជាភាសាអង់គ្លេសថា Magic Man Camera (បកតាម Google Translate) បង្កើតដោយក្រុមហ៊ុនរបស់ចិន Manboker។ ហើយកម្មវិធីមួយនេះត្រូវបានដាក់ឲ្យ Download ដោយឥតគិតថ្លៃទាំងនៅលើ App Store (iOS) និង Play Store (Android)។
មូលហេតុដែលធ្វើ
កម្មវិធីនេះទទួលបានការគាំទ្រពីសំណាក់យុវវ័យ
គឺដោយសាររូបភាពទាំងអស់នោះមានលក្ខណៈកំប្លែងនិងគួរឲ្យស្រលាញ់
នេះបើយោងតាមមតិភាគច្រើនដែលបានសរសេរដោយក្រុមយុវវ័យនៅលើបណ្តាញ
សង្គម Facebook។
ក្រុមការងារ Khmer79 បានស្វែងរកអាស័យដ្ឋាននោះដើម្បីឲ្យប្រិយមិត្តទាំងអស់បានធ្វើការ Download។ សូមមើលអាស័យដ្ឋានខាងក្រោមនេះ៖
- Apple iOS: https://itunes.apple.com- Android OS: https://play.google.com
អត្ថបទដោយ៖ ទេព អាវ្រីល
ប្រភពរូបភាព៖ Apple Store
តើប្រិយមិត្តធ្លាប់បានលេងកម្មវិធីនេះហើយឬនៅ? តើប្រិយមិត្តគិតថាវាកំប្លែងឬអត់?