ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​ជ្រាប​ហើយ​ថា​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ Samsung មិន​ទាន់​បាន​បញ្ចេញ​ជា​ផ្លូវការ​នូវ​រូបរាង​ និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​ទូរស័ព្ទទំនើប​ Galaxy S5 នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​​ពាក្យចចាមអារ៉ាម​​ទាក់ទង​នឹង​លក្ខណសម្បត្តិបច្ចេកទេស​ រួម​ទាំង​​រូបភាព​គំរូ​មួយ​ចំនួន​របស់​ Galaxy S5 ត្រូវ​បាន​ចេញ​ជា​បន្តបន្ទាប់​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ។
ដោយឡែក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ប្រភព​ពី​គេហទំព័រ SamMobile បាន​បង្ហាញ​នូវ​វីឌីអូ​មួយ​ទៀត​​​ដែល​ផលិត​ឡើង​​​ដោយ​ប្រភព​ពី O2GuruTV បាន​បង្ហាញ​ពី​គំរូ Galaxy S5 ថ្មី​មួយ​ទៀត​ដែល​មាន​​​អេក្រង់កោង ។ សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ Samsung មិន​ទាន់បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ទូរស័ព្ទទំនើប​និង​ចម្បង​ (flagship martphone) របស់​ខ្លួន​​នឹង​ត្រូវ​បញ្ចេញ​នៅ​ថ្ងៃ​ណា និង​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​អ្វី​នោះ​ទេ ។ គួរ​រំលឹក​ដែរ​ថា​ក្រុមហ៊ុន​អេឡិចត្រូនិក​ខ្នាត​យក្ស​មួយ​នេះបាន​​បញ្ចេញ​ នូវទូរស័ព្ទទំនើប​ដែល​មាន​អេក្រង់រាងកោង​មួយ​ម៉ូដែល​រួច​ហើយ​គឺ Galaxy Round និង​ថែម​ទាំង​កំពុងតែដាក់លក់នៅ​លើ​ទីផ្សារ​មួយ​ចំនួន​​ ។
ជា​ថ្មី​ម្ដង​ទៀត​បើ​ទោះ​បី​ជា​ Galaxy S5 មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ Samsung បង្ហាញ​ជា​ផ្លូវការ​ក៏​ដោយ​ក៏​ពាក្យចចាមអារ៉ាម​និង​ការ​រំពឹង​ទុក​ពី​ លក្ខណសម្បត្តិបច្ចេកទេស​របស់​ទូរស័ព្ទទំនើប​មួយ​នេះ​ត្រូវ​បាន​​គេ​រំពឹង​ថា ​នឹង​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ​ 5-inch
  • បច្ចេកវិទ្យាអេក្រង់ Super AMOLED
  • កម្រិតភាពច្បាស់ 2,560 x 1,440 pixels
  • CPU Octa-core 64-bit
  • RAM 3 GB
  • កាមេរ៉ាក្រោយ​ទំហំ 16 MP (អាច​ថត​វីឌីអូ​ក្នុង​កម្រិត 4k)
  • ដំណើរការ​​ដោយប្រព័ន្ធប្រតិបត្តិការ​ Android 4.4 KitKat
  • ថាមពលថ្ម 4,000mAh
  • មាន​តួរ​ធ្វើ​ពី​លោហធាតុ
ប្រភពី ពពក
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖