HTC One Max គឺជាទូរស័ព្ទទំនើបដែលជាប្រភេទ Phablet
មានអេក្រង់ធំរបស់ក្រុមហ៊ុន HTC
ដំបូងត្រូវបានប្រកាសចេញកាលពីប៉ុន្មានខែមុននេះ
នឹងជាទូរស័ព្ទទំនើបទីពីរបន្ទាប់ពីទូរស័ព្ទទំនើប iPhone 5S
របស់ក្រុមហ៊ុន Apple ដែលមានបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃ (fingerprint) ។
ក្រោយពីបានចេញលក់នូវ HTC One Max ម៉ូដែលពណ៌ខ្មៅនៅ ហុងកុងកាលពីសប្ដាហ៍មុន ពេលនេះក្រុមហ៊ុន HTC ទើបបានប្រកាសចេញលក់នូវ HTC One Max ម៉ូដែលពណ៌ក្រហមថ្មីនៅក្នុង ទីផ្សារតៃវ៉ាន់ ដែលជាទីកន្លែងរោងចក្រ និងជាមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុនផ្ទាល់ ។
ទូរស័ព្ទទំនើប HTC One Max ត្រូវបានបំពាក់ដោយអេក្រង់ទំហម 5.9-inch Full HD មានបញ្ចូលនូវឧបករណ៍សំគាល់ក្រយៅដៃនៅផ្នែកខាងខ្នងនៃទូរស័ព្ទ ដែលធ្វើឲ្យទូរស័ព្ទអាចរក្សាបានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើ និងអាចរក្សាបានភាពស្រស់ស្អាតដដែល ។ ដោយឡែកចំពោះទូរស័ព្ទទំនើប HTC One Max ដែលមានពណ៌ក្រហមបច្ចុប្បន្នមានលក់ហើយនៅក្នុងទីផ្សារតៃវ៉ាន់ ក្នុងតម្លៃ NT$23,900 (ប្រហែល $804.) តាមរយៈនេះ យើងសង្ឃឹមថា មិនយូរទេ ទូរស័ព្ទម៉ូដែលថ្មីនេះ នឹងអាចនាំចូលមកដល់ទីផ្សារកម្ពុជាយើងក្នុងពេលឆាប់ៗខាងមុខ ៕