នៅពេលដែលប្រិយមិត្តសម្រេចចិត្តនឹងទិញយកទូរស័ព្ទទំនើប
ឬកុំព្យូទ័របន្ទះស្ដើងណាមួយមកប្រើប្រាស់នោះ
លោកអ្នកតែងតែពិនិត្យនិងពិចារណាទៅលើលក្ខណសម្បត្តិបច្ចេកទេសហើយ
ក្នុងនោះថាមពលថ្មក៏ជាចំនុចមូយសំខាន់ណាស់ដែរ ។
ទូរស័ព្ទទំនើប ឬកុំព្យូទ័របន្ទះស្ដើងខ្លះមិនសូវកាន់ថ្មបានយូរទេ ហើយពេលសាក (បញ្ចូលថ្ម) ម្ដងៗគឺត្រូវការរយៈពេលយូរ ។ ចំនុចនេះហើយដែលធ្វើឲ្យលោកអ្នកដែលជាម្ចាស់ឧបករណ៍ទាំងនោះមានការ ធុញទ្រាន់ ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះយើងខ្ញុំសូមជូននូវវិធីសាស្ត្រ បញ្ចូលថ្មទូរស័ព្ទទំនើប iPhone និង កុំព្យូទ័របន្ទះស្ដើង iPad ឲ្យឆាប់ពេញបំផុត ។ នៅពេលដែលប្រិយមិត្តបញ្ចូលថ្ម iPhone ឬ iPad របស់អ្នក ឧបករណ៍ទាំងនេះនៅតែបន្តប្រើថាមពលថ្មដដែល ។ iPhone ឬ iPad នៅតែប្រើប្រាស់ថាមពលពេលបញ្ចូលថ្មគឺដោយសារទិន្នន័យមួយចំនួននៅតែ បន្ដហូរចូលទៅក្នុង iPad ឬ iPhone របស់លោកអ្នក ដូចជា Facebook notification និង iMessage ជាដើម ។

វិធីដែលធ្វើឲ្យការបញ្ចូលថ្ម iPhone ឬ iPad របស់អ្នកឆាប់ពេញដោយចំណាយពេលតិចនោះងាយទេ គឺគ្រាន់តែប្រាប់ទៅ iPhone ឬ iPad របស់អ្នកឲ្យឈប់ប្រើប្រាស់ទិន្នន័យ ។ សូមចូលទៅកាន់ setting ហើយបើក “airplane mode” ឬ អូសពីក្រោមអេក្រង់ទៅលើហើយបើក “ariplane mode” ៕

ប្រភពពីពពក