វិទ្យាសាស្រ្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទំនើបទៅៗដើម្បីបំពេញ នូវតម្រូវការមនុស្សនៅលើ សាកលលោក, ប៉ុន្តែឧបករណ៍នីមួយៗ គឺមិនសូវជាមានសុវត្ថិភាពនោះទេ។ ដូចជាក្រុម Hacker មួយ ក្រុមបានផ្តល់នូវវីឌីអូពីរបៀបដែលពួកគេបានធ្វើការ Hack ទៅលើ Touch ID នៅលើ ទូរស័ព្ទ Ipnone 5S ដោយគ្រាន់តែ ពួកគេបានប្រើប្រាស់ ម្រាមដៃក្លែងក្លាយដើម្បី bypass Lock screen ដែលជា Security ទូរស័ព្ទជាដើម។
       បុគ្គលិកក្រុមហ៊ុន Apple បានធ្វើការណែនាំពីការប្រើប្រាស់ម៉ាស៊ីនស្កេនមេដៃដែលត្រូវ បានបង្កើតឡើងនៅលើទូរស័ព្ទដៃចល័ត Iphone 5s ។ Hacker ជនជាតិអាឡឺម៉ង់បាននិយាយ ថាពូកគេអាចវាយបំបែកការស្កេនមេដៃនៅលើទូរស័ព្ទ Iphone បាន។
Germany's Chaos Computer Club បាននិយាយថាពួកគេអាច Crack ឧបករណ៍ស្កេនមេដៃ ដោយប្រើរយៈពេល២ថ្ងៃបន្ទាប់ពីឧបករណ៍នេះដាក់លក់ទូទាំងប្រទេសប៉ណ្ណោះ។ វីឌីអូដែល បាន Post នៅលើគេហទំព័ររបស់ពួកគេបាននិយាយឲ្យដឹងថា "ក្រុម biometric hacking របស់ពូកគេគ្រាន់តែយកស្នាមម្រាមដៃរបស់អ្នកប្រើទូរស័ព្ទនោះ, ថតរូបពីលើផ្ទៃកញ្ចក់មួយ និងបន្ទាប់មកបានបង្កើតជា "ស្នាមម្រាមដៃក្លែងក្លាយ" ដែលអាចត្រូវបានដាក់នៅលើ Film ដែលស្តើងបន្ទាប់មក យកវាមកទ្រាប់ពីមុខម្រាមដៃពិតប្រាកដដើម្បីធ្វើការដោះសោ។
ខាងក្រោមនេះជាវិឌីអូ៖