iOS 7 ជា​​ប្រព័ន្ធ​ប្រតិបតិ្តការ​ជំនាន់​ក្រោយ​បង្អស់​របស់​ APPLE ដែល​ចេញ​ដំណាល​ជាមួយ​ iPhones 5s ដែល​មាន​​  processor 64-bit A7​ ហើយ​ iOS 7 ក៏អាច​ដំណើរ​ការ​បាន​ពេញ​លេញ​នៅលើ​ iPhones ស៊េរី​ទាប​ដូច​ជា​ iPhones 4 ឬ iPad 2 ជាដើម ​។​ ទោះជា​វា​អាច​ដំណើរការ​បាន​យ៉ាងពេញលេញ​ យ៉ាងណា​ក៏​ដោយ​​ក៏​វា​មិនរលូន​ដូច​ iPhone 5 ឬ​ iPhone 5s ដែល​មាន​​  processor 64-bit A7​ ហើយ iPhone 4 ដែល​មាន​  processor A4 នោះ​ដែរ។ ​គន្លឹះ​ដែល​អាច​បង្កើន​ល្បឿនរបស់​ iOS7 នៅលើ​ iPhones 4 ក៏ដូច​ជា iPad 2 ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​របស់​អ្នក​មាន​ភាព​ប្រសើរជាង​មុន។



ជាដំបូង ​ត្រូវ​ប្រាកដ​ថា ​iPhone របស់​អ្នក​សល់​ទំហំ​យ៉ាង​តិច​ 1GB ដើម្បី​មើល​ទំហំ​នៅសល់​សូមចូល​ទៅកាន់ Setting => General => Usage ។
បិទ Automatic Background Processes សូមបិទ Automatic Background Processes​ មិនត្រឹម​តែ​ជួយឱ្យ​ iPhones របស់​អ្នក​ដំណើរ​ការ​បាន​លឿនជាង​មុន​នោះ​ទេថែម​ទាំង​ជួយ​ឱ្យប្រើប្រាស់​ថ្ម​ បាន​យូរជាងមុនទៀត។
* បិទ​ Automatic Updates ដោយ​ចូល​ទៅកាន់​ Settings => iTunes & App Store=>បិទ Updates

 
បិទ Background App Refresh ដោយ​ចូលទៅ Setting => General => Background App Refresh។ បិទ  Background App Refresh
1 
បិទ graphics បិទ Motion ចូលទៅកាន់​ Setting=> General=> Accessibility => Reduce Motion ហើយ​បើក Reduce Motion
បង្កើន​ Contrast ចូលទៅកាន់  Setting=> General=> Accessibility =>Increase Contrast  ហើយ​បើក Increase Contrast។ វា​ធ្វើ​ឱ្យ​ Background ថ្លា​ទៅ​ជា​ស្រអាប់​ដែល​អាច​ជួយបង្កើន​ល្បឿន​iPhones របស់​អ្នក​បាន​មួយកម្រិត​។
គន្លឹះ​ទាំង​ពីរ​នេះ​អាច​ជួយ​បង្កើត​ពេលវេលាក្នុង​ការ​ប្រើប្រាស់​ថ្មរបស់​អ្នក​បាន​យូរ​ហើយ​អាច​ជួយបង្កើនល្បឿន​ទៀតផង។
បិទ​ទូរស័ព្ទ​ហើយ​បើក​វិញ បិទ​ទូរសព្ទរបស់​អ្នក​ប្រហែល ​ ៥​ នាទី​ហើយ​បើក​វិញ​។ ការ​ធ្វើបែបនេះ​អាច​ជួយ​បាន​ច្រើន​គួរសម​ដែរ​ដោយ​វា​បាន​ Clear Memory និង ជួយកម្មវិធី​ដែល​គាំង​មួយចំនួនឱ្យ​ដំណើរការ​ឡើងវិញ​។
បង្កើន​ល្បឿន​លើក្តារចុច អ្នកប្រើប្រាស់ iOS 7 នៅលើទូរស័ព្ទចាស់​មួយចំនួន​​បានត្អូញត្អែរថាក្តារចុច ទូរស័ព្ទ iPhone ដំណើរការ​មិនរលូន​តាម​តម្រូវការ។ ដើម្បី​ដោះស្រាយ​បញ្ហានេះ​អ្នក​អាច​ Restart File និង​ Document មួយចំនួន​ ។
ដោយ​ចូលទៅកាន់​ Settings > iCloud > Documents & Data ហើយ​ចុច​បិទ Documents & Data​​ហើយ​ចុច Turn Off Documents
ពេលបិទហើយសូម​បើក​វិញ!​ (Restart) iTunes នៅក្នុង​ iOS7 អាចឆាប់​គាំង​នៅ​ក្នុង​ទូរស័ព្ទ iPhones ស៊េរីទាប មាន​អ្នក​ប្រើប្រាស់​មួយចំនួន​បាន​ជួប​ប្រទះ​នឹង​បញ្ហា iTunes Store ដើរយឺត​ឬគាំងតែម្តង មាន​វិធី​មួយ​ដែល​អាច​នឹង ដោះស្រាយ​បាន​ដោយ​ការ​ Sign out ហើយ​ Sign in វិញ ចូលទៅកាន់ Settings > iTunes & App Store ចុចលើ your Apple ID ហើយ​ចុច Sign Out ចុចលើ Apple ID ហើយវាយបញ្ជួល​ user ID​  និង Password របស់​អ្នក​ហើយ​ចុច Sign In