សំរាប់អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទ iPhone ដែលមានប្រព័ន្ធដំណើរការ iOS 7 ប្រិយមិត្តខ្លះ ប្រហែលជាបានដំណើរការ Jailbreak ទូរស័ព្ទរបស់លោកអ្នករួចមកហើយ តែសំរាប់ប្រិយមិត្តដែល មិនទាន់បាន Jailbreak ហើយចង់ធ្វើការ Jailbreak ដោយខ្លួនឯងនោះ សូមអាននូវអត្ថបទនេះ ហើយធ្វើតាមជំហានងាយៗ ដូចខាងក្រោម:
ដើម្បីជៀសវាងបព្ហា សូមធ្វើការ Backup រូបភាព ក៏ដូចជាទិន្នន័យសំខាន់ៗ ជាមុនសិន មុននឹងធ្វើ ដំណើរការ Jailbreak ។
ជំហានទី១:
- ទាញយកកម្មវិធី evasiOn7 ពីអ៊ិនធើណែត តាមរយៈ
( http://www.iphonehacks.com/download-evasi0n )
ជំហានទី២:
- ដំណើរការកម្មវិធី evasiOn7 (សូមកុំទាន់ភ្ជាប់ទូរស័ព្ទ iphone ជាមួយនឹងកុំព្យូទ័ររបស់អ្នក)
ចំណាំ: សំរាប់អ្នកប្រើប្រាស់ Windows, សូមដំណើរការកម្មវិធីជា Administrator ដោយធ្វើការ Right Click រួចជ្រើសយក Run as Administrator
ជំហានទី៣:
- បន្ទាប់ពីកម្មវិធីបានដំណើរការបន្តិចមក វានឹងលេចចេញ Message អោយយើងភ្ជាប់ទូរស័ព្ទ iPhone ទៅកាន់ Laptop តាមរយៈខ្សែ Connect របស់ iPhone ។ សូមធ្វើការភ្ចាប់ទូរស័ព្ទ តាមការណែនាំ ។
ចំណាំ: មុនពេលភ្ជាប់ទូរស័ព្ទ ទៅកាន់កុំព្យូទ័រ សូមធ្វើការបិទលេខសំខាន់ទូរស័ព្ទជាមុនសុន (Disable the passcode) ដោយអនុវត្តតាមវិធីខាងក្រោម:
  • ចូលទៅកាន់ Settings រួច General រួច Passcode Lock On រួច Turn Passcode Off
ជំហានទី ៤:
- បន្ទាប់ពីភ្ចាប់ទូរស័ព្ទ iPhone ទៅកាន់កុំព្យូទ័ររួចរាល់ហើយ កម្មវិធី evasiOn នឹងលេចចេញ Message ប្រាប់ថា ទូរស័ព្ទរបស់យើង អាចធ្វើការ Jailbreak បានឬមិនបាន ។ សូមចុច លើពាក្យថា Jailbreak
ចំណាំ: បើសិនជាប្រព័ន្ធដំណើរការទូរស័ព្ទរបស់អ្នក ទាបជាង iOS 7 ដំណើរការ Jailbreak នឹងមិនអាចធ្វើបានឡើយ
ជំហានទី ៥:
- បន្ទាប់ពីចុច Jailbreak កម្មវិធី evasiOn នឹងដំណើរការ Jailbreak ទូរស័ព្ទអ្នក ហើយនឹង មាន Message ដូចជា:
  • Retrieving remote package
  • Uploading jailbreak data
  • Injecting evasion app (1/2)
  • Injecting evasion app (2/2)
  • Configuring system (1/2)
  • Configuring system (2/2)
  • Rebooting device
- ក្នុងអំឡុងពេលដំណើរការ Jailbreak ទូរស័ព្ទនឹង Restart (Reboot) ។ ពេលដែលទូរស័ព្ទ Restart (Reboot) រួចរាល់ហើយ កម្មវិធី evasiOn នឹងលេចចេញ Message ដើម្បីអោយ អ្នកធ្វើការ Unlock your iPhone
ជំហានទី ៦:
- Unlock ទូរស័ព្ទរបស់អ្នក រួចចុចលើកម្មវិធី evasiOn 7 ដែលទើបបានដំឡើងក្នុងទូរស័ព្ទអ្នក
- បន្ទាប់មក អេក្រង់ទូរស័ព្ទរបស់អ្នកនឹងទៅជាពណ៌ស រួចទូរស័ព្ទនឹង Restart (Reboot)
ជំហានទី ៧:
- ក្នុងអំឡុងពេល Restart (Reboot) វានឹងមាននូវដំណើរការ Jailbreak ជាបន្តទៀត ហើយ អ្នកនឹងឃើញមាន លេចចេញ Logo របស់កម្មវិធី evasiOn ជាមួយនឹង Message ដូចជា:
  • Reading kernel
  • Calculating offsets
  • Setting up packages
  • Setting up Cydia
  • Continuing with boot
ជំហានទី ៨ (ចុងក្រោយ):
- រង់ចាំរហូតដល់ដំណើរការត្រូវបានបញ្ចប់ ហើយទូរស័ព្ទរបស់លោកអ្នកគឺ Jailbreak រួចរាល់ ជាស្ថាពរ ។ លោកអ្នកនឹងឃើញមានកម្មវិធី Cydia នៅក្នុងទូរស័ព្ទ (វាអាចស្ថិតនៅក្នុង Folder ណាមួយ)
* ដើម្បីអោយកាន់តែច្បាស់ថែមទៀត សូមមើលវីដេអូនេះ ដែលប្រាប់ពីជំហាន Jailbreak:

ប្រភពពីចំណេះ