ថ្ងៃ ​នេះ​ខ្ញុំនឹង​ផ្ដល់​ជូន​លោក​អ្នក​នូវ​ Windows 8 Pro ​ដែល​ក្រុមហ៊ុន​ Microsoft ​ទើប​តែ​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។​ នៅ​ក្នុង​ File torrent ​នេះ​គឺ​មាន​ Windows 8 32bit និង​64bit​ ព្រម​ទាំង​ Activator ​ដែល​លោក​អ្នក​អាច​ដំឡើង​ និង​ប្រើ​ប្រាស់​វា​ដោយ​ពេញ​លក្ខណ។​ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​អ្នក​កំពុង​ធ្វើ​ការ​ដំឡើង​ នោះ​វា​នឹង​ត្រូវ​ការ​ Serial Number ​មុន​នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ Install ហើយ​លោក​អ្នក​អាច​ចុច​ទាញ​យក​ Serial Number ​នៅ​ទី​នេះ​បាន។​ សម្រាប់​ការ​ដំឡើង​អ្នក​អាច​ដំឡើង​តាម​ USB Flash ក៏​បាន​ ឬ​តាម​ Disc ​ដែល​បាន​ Burn ​រួច​ក៏​បាន។


ទាញយក​ Windows 8 Pro ​ជា​ File torrent



វិធី​ដំឡើង​ Windows 8 Pro Full Version:
- ជា​ដំបូង​សូម​អ្នក​កត់​ចំណាំ​នូវ​ Serial number ​ទុក​ជាមុន​ដើម្បី​ងាយ​ស្រួល​ដាក់​បញ្ចូល​នៅ​ពេល​កំពុង​ដំឡើង​ ហើយ​សូម​ចង​ចាំ​ថា​ លោក​អ្នក​មិន​ត្រូវ​ភ្ជាប់​ទៅ​កាន់​ Internet ​នៅ​ពេល​ដំឡើង​នោះ​ទេ
- នៅ​ពេល​ដែល​បាន​ដំឡើង​រួច​ សូម​លោក​អ្នក​ចូល​ទៅ​ក្នុង​ folder ឈ្មោះ Windows 8 Activator​ រួច​ Run Windows 8 Activator ​ជា​ administrator។​ ក្នុង​ដំណាក់​កាល​នេះ​ Windows អាច​នឹង​ខ្វះ​នូវ​ Feature ​មួយ​ចំនួន​ដើម្បី​ Run ​នូវ​កម្មវិធី​នោះ។​ ដូច្នេះ​លោក​អ្នក​អាច​ភ្ជាប់​ Internet ​ដើម្បី​ធ្វើ​ការ​ download ​និង​ដំឡើង​ feature នោះ។​
- លោក​អ្នក​ប្រហែល​ជា​ត្រូវ​រង់​ចាំ​បន្តិច​ក្នុង​ការ​ដំណើរ​ការ​ Windows Activator។​ ពេល​វា​ដំណើរ​ឡើង​មក​ សូម​ចុច​លើ​ Windows 8 Install/Uninstall ​បន្ទាប់​មក​វា​នឹង​លោត​ផ្ទាំង​ Command Prompt ​ដែល​តម្រូវ​ឱ្យ​លោក​អ្នក​យល់​ព្រម​ជាមុន​ ដូចនេះ​សូម​ចុច​ Y។​ ក្នុង​ដំណាក់​កាល​នេះ​អ្នក​គួរ​ផ្ដាច់​ Internet ​វិញ​ជៀសវាង​អាច​មាន​បញ្ហា​កើត​ឡើង។
- រង់​ចាំ​រហូត​ដល់​វា​ដំណើរ​ការ​ចប់​ បន្ទាប់​មក​វា​នឹង​ Restart ​កុំព្យូទ័រ​របស់​អ្នក​ដើម្បី​បញ្ចប់​ការ​ Activate។​ នៅ​ពេល​ដែល​កុំព្យូទ័រ​ Start up ​មក​វិញ​ នោះ​ Windows 8 ​របស់​អ្នក​នឹង​ Full version​ ហើយ​លោក​អ្នក​អាច​ Sign in ឬ Sign up ​ចូល​ទៅ​ក្នុង​ Account ​របស់​ Microsoft បាន​ដោយ​គ្មាន​បញ្ហា។​

ការ ​បង្កើត​ Account ​របស់​ Microsoft ​គឺ​ដើម្បី​លោក​អ្នក​អាច​ download កម្មវិធី​មួយ​ចំនួន​ និង​ប្រើ​ប្រាស់​សេវាកម្ម​មួយ​ចំនួន​ដែល​មាន​នៅ​លើ​ Windows 8 នេះ។
បញ្ជាក់ ​៖ លោក​អ្នក​ត្រូវ​បិទ​មិន​ឱ្យ​ Windows ​ទាញ​យក​ File Update ​នោះ​ឡើយ ​បើ​មិន​ដូច្នោះ​ទេ​ Microsoft ​នឹង​ Block ​នូវ​ Windows របស់​អ្នក​ជា​មិន​ខាន៕

ប្រសិនជាកុំព្យូទ័ររបស់អ្នកមិនមាន u Torrent កម្មវិធី អ្នកអាចដោនឡូត នៅទីនេះបាន 
 uTorrent 3.2.1 Beta 27605