ពិតជាអស្ចារ្យណាស់ ពិតជាឡូយ ជាមួយនឹង Skype 5.4 Beta សម្រាប់ Mac ហើយនិង Skype 5.7 Beta សម្រាប់ Windows អ្នកអាចប្រើ Facebook Video Call ដោយពុំចាំបាច់បើកនូវ Brower ហើយធ្វើការ Log in គណនី Facebook របស់អ្នកទេ។ អ្នកគ្រាន់តែភ្ជាប់គណនី Facebook ជាមួយនឹង Skype ជ្រើសរើសមិត្តណាម្នាក់រួចហើយចុច Skype Video Call។ នោះមិត្តរបស់អ្នកនិងធ្វើការឆ្លើយតបដោយផ្ទាល់ពីគណនី Facebook របស់គេ។
បងប្អូនធ្លាប់តែCall skype ទៅ skype ហើយ Facebook call ទៅ Facebook ថ្ងៃនេះ សំបុករៀន មានគន្លឹះខ្លីៗខ្លះដើម្បីចែករំលែកដល់មិត្តទាំងអស់គ្នា!
វាពិតជាអស្ចារ្យណាស់នៅពេលដែលអ្នកអាចប្រើ Skype របស់អ្នកដើម្បីធ្វើការ Call ទៅមិត្ត Facebook ខណៈពេលដែលអ្នកអាចឃើញ Facebook Wall, Update your status ហើយអាចធ្វើការ Comment ដោយផ្ទាល់ពី Skype ទៅ Facebook។ ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ប្រាប់វាពិតជាអាចទៅរួចក្នុងការប្រើ Facebook ដើម្បី Call មកកាន់ Skype ដូចគ្នា។Admin: Vuthy