ពិតជាឡូយមែនកម្មវិធីប្ដូររូបរាង Windows7ទៅជា Windows8
សព្វថ្ងៃនេះក្រុមហ៊ុន Microsoft បានកែប្រែ Windows ចុងក្រោយរបស់ខ្លួនជា Windows8 ដែលជា ជំនាន់ចុងក្រោយបង្អស់របស់់ខ្លួន។ យ៉ាងណាមិញ យើងក៏អាចដំឡើងរូបរាង Windows 8 លើ Windows7 របស់យើងផងដែរ។ហើយវាមានលក្ខណ:ពិសេសដូចជា វាបានកែប្រែ Theme, Wallpaper, Start Button, Shell Style, Boot Startup និងបានបន្ថែម Mosaicថ្មីផងដែរ។ តើការយើងធ្វើបែបណាដើម្បីឱ្យមាន Windows8 លើអេក្រង់ Windows7 របស់យើង?
ជាការពិតណាស់យើងអាចតំឡើង Skin Windows8 លើ Windows7 របស់យើងបានតាមរបៀបដូចខាងក្រោម៖

១. ដោនឡូត file របស់ windows8 មកដាក់់ក្នុងកុំព្យូទ័ររបស់យើង ទាញយក
២. បន្ទាប់ពីយើងដោនឡូត file បានហើយយើងត្រូវធ្វើការដំឡើងវា
៣. នៅពេលយើងដំឡើងចប់ហើយវានឹងចេញប៊ូតុងមួយឱ្យយើង restart ម៉ាស៊ីនកុំព្យូទ័ររបស់យើង បន្ទាប់មកយើងចុច ប៊ូតុង restart ហើយធ្វើការ Restart ម៉ាស៊ីនរបស់យើង។ បន្ទាប់ពីដំណើរការម៉ាស៊ីនឡើងវិញយើងនឹងបានផ្ទាំងWindow ថ្មីគឺ Windows 8 ដែលជាអ្វីដែលយើងត្រូវការ។

៤. នៅពេលដែលម៉ាស៊ីនយើងដំណើរការស្រួលបួលហើយ យើងត្រូវ Right click លើអេក្រង់កុំព្យូទ័ររបស់យើង រួចជ្រើសរើសយកពាក្យ Personalize ហើយយើងទាញ Scroll Bar ចុះមកក្រោមដើម្បីជ្រើសរើស Theme ដែលយើងចង់បាន
៥. នៅទីបញ្ចប់យើងនឹងបាន Windows8 យ៉ាងងាយស្រួលដោយពុំចាំបាច់ដំឡើង Windows ថ្មីឡើយ។ហើយវាពិតជាងាយស្រួលក្នុងការប្រើប្រាស់ជាក់ជាពុំខាន។Admin: Vuthy