Ads Area

លុយ និងមនុស្ស


និទានជីវិត 

លុយ  និងមនុស្ស

រឿងលុយជារឿងជីវវិត  បើចាយមិចេះគិតជីវិតនឹងលំបាក!   

លុយគឺជាប្រធានបទមួយសំខាន់ក្នងចំណោមប្រធានបទសំខាន់ៗដទៃទៀតដែលលមានឥទ្ធិពលដល់ជីវិតរស់នៅរបស់មនុស្សស្ទើគ្រប់រូបតាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់  តាំងពីព្រលឹមទល់ព្រលប់ រហូតដល់យប់។  ហេតុដូចច្នេះហើយមិនមានអ្នកណាមិនស្កាល់  ឬមិនចេះចាយលុយនោះទេ។ ប៉ុន្តែបើសួរថាតើមានបញ្ហារឿងលុយដែរ ឬទេខ្ញំជឿថាចម្លើយគឺមាននៅក្នុងចិត្តរបស់មិត្តអ្នអានរួចជាស្រេចហើយ។ មានមិត្តខ្ញុំម្នាក់គាត់បាននិយាយថាគាត់ជំនាញខាងចាយលុយ តែទាស់ត្រង់ថាគ្មានលុយចាយ  បើមានវិញគាត់នឹងធ្វើនេះ ធ្វើនោះ។ល។   ហើយក៏មានមនុស្សភាគច្រើនគិតដូច្នេះដែរ  គឺមានតម្រូការជាច្រើនក្នុងជីវវិតដែលមិនអាចរៀបរាប់អស់។  ប៉ុន្តែបើយើងសង្ខេបអោយងាយយល់គឺមានមិនច្រើនរឿងនោះទេដែលទាក់ទងអំពីលុយ ដែលធ្វើអោយយើងងាយស្រួលក្នុងការចាត់ចែងលុយកាក់ដើម្បីមានប្រាក់ចំណូលសមល្មមដើម្បីចិញ្ចឹមជីវិត និងនៅសល់ពេលដើម្បីធ្វើរឿងផ្សេងៗទៀតដដែលសំខាន់សម្រាប់ធ្វើអោយជីវិតទទួលបានសេច្តក្តីសុខ និងសុភង្គល ប្រកបដោយសេចក្តីថ្លៃថ្នូរ។ 

ប្រធានបទសំខានន់ៗដែលទាក់ទងឹងរឿងលុយមានបួនដូចខាងក្រោម៖

 ការរចំណូល

 ការចំណាយ 

 ការសន្សំ 

 ការវវិនិយោគ 

បើយើង្រឡែកមើលរឿងទាំងបួនប្រធាបទខាងដែលទាក់ទងជាមួយរឿងលុយជារឿងសាមញ្ញងាយយល់មិនមានអ្វីស្មុកស្មាញនោះទេ។ ប៉ុន្តែបញ្ហានៅត្រង់ថា មនុស្សមួយចំនួនផ្តោតតែលើប្រាក់ចំណូលតែម៉្យាងតែប៉ុណ្ណោះ ដោយមិនបានចាប់អារម្មណ៍យកចិត្តទុកដាក់លើផ្នែដទៃទៀត ដួចជាការចំណាយ ការសន្សំ និងការវិនិយោគនោះទេ។ ដោយយល់ច្រឡំថាអោយតែរកលុយបានច្រើនទៅគឺបានហើយ។ ប៉ុន្តែរឿងពិតមិនងាយស្រួលដូច្នេះឯណាគឺ ត្រូវមានការយល់ដដឹងតាំងពីការចំណាយ វិធីស្សំ និងវិនិយោគផងដែរទើបអាចចាត់ចែងលុយបានល្អប្រសើរដែលនាំមកនូវជីវវិតរស់ដដែលប្រាស់ចាកបញ្ហារឿងលុយុ។ ដោយសារតែការ

ល់ច្រឡំននេះហើយទើបធ្វើអោយមនុស្សជាច្រើនមានបញ្ហារឿងលុយក្នុងជីវិត ហើយរស់នៅក្នុងជីវភាពលំបាក ខ្វះមុខ   ខ្វះក្រោយ។ បើថាអ្នកមានចំណូលទាបចុះមានបញ្ហារឿងលលុយប៉ុន្តែអ្នកដែលមានចំណូលច្រើនក៏នៅតែមានបញ្ហារឿងលុយ ដូចពាក្យខ្មែរយើងពោលថា៖ 

មួយរយក៏គ្រាន់ មួយពាន់ក៏គ្រប់!

មិនត្រឹមតែប៉ុណ្ណោះអ្នកដែលមានចំណូលច្រើន មានលុយ និងទ្រព្យសម្បត្តិច្រើនក៏នៅតែព្រួយបារម្ភរឿងលុយមិនចេះចប់ មិនចេះអស់ មិនចេះហើយ គឺដោយសារតែមិនទាន់មានចំណេះដឹងអំពីលុយ និងមិនទាន់យល់ពីអត្ថន័យជីវិត។ 

នៅក្នងអត្ថបទបន្តរបន្ទាប់នៅក្ននងសៀវភៅនេះមិត្តអ្នកអាននឹងបានរីករាយកំសាន្តជាមួយរឿងនិទានជាច្រើនដែលបង្រៀនអំពីទស្សនៈ និងវិធីប្រើប្រាស់លុយកាក់ក្នុងជីវិតជាក់ស្តែង ដែលអាចអោយបងប្អូនយកទៅប្រតិបត្តិបានក្នុងជីវិតរស់នៅនាំមកនូវជីវភាពរស់នៅបច្ចុប្បន្នរីករាយសខខសាន្ត អនាគតថ្កុំថ្កើនរុងរឿង។ 

រឿងលុយជារឿងដែលសំខាន់មួយសម្រាប់ជីវិត ដូច្នេះការយល់ដឹងរឿងលុយគឺជារឿងសំខាន់ផងដែរសម្រាប់ជីវិត។  មនុស្សមិនអាចរស់នៅជាមួយមនុស្សដដែលមិយល់ចិត្តបាននោះទេ  យ៉ាងណាមិញលុយក៏មិននៅជាមួយមនុស្សដេលមិនយល់អំពីរឿងលុយបានដែរ។ 

លុយ  និងមនុស្ស

Top Post Ad

Below Post Ad