Ads Area

កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ Khmer-Typing


 

សួស្ដី ថ្ងៃ​នេះ​ខ្ញុំ​ឃើញ​កម្មវិធី​មួយ​ដែល​បាន​ប្រយោជន៍​សម្រាប់​ខ្មែរ​យើង​ ជា​ពិសេស​អ្នក​ចាប់ផ្ដើម​ប្រើប្រាស់​កុំព្យូទ័រ​ដំបូង​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​កម្មវិធី​រៀន​វាយ​អក្សរ​ដែល​គេ​ហៅថា​កម្មវិធី Typing ។

សម្រាប់​អ្នក​ទើប​រៀន​ប្រើ​កុំព្យូទ័រ​ដំបូង ត្រូវ​រៀន​​វាយ​អក្សរ​អង់គ្លេស​ជា​មុន​សិន ដែល​កម្មវិធី​វាយ​អក្សរ​អង់គ្លេស​ល្អៗ​មាន​ច្រើន ដែល​យើង​អាច​រក​បាន​នៅ​ពេល​ទិញ​កុំព្យូទ័រ សូម​ឲ្យ​អ្នក​លក់​កុំព្យូទ័រ​បញ្ចូល​កម្មវិធី​រៀន​វាយ​អក្សរ​ឲ្យ ។ តែ​អ្នក​អត់​មាន​កុំព្យូទ័រ និង​អ្នក​ទើប​មាន​កុំព្យូទ័រ​ត្រូវ​ឲ្យ​អ្នក​ចេះ​ប្រើ​កុំព្យូទ័រ​ស្រាប់ បញ្ចូល​ឲ្យ ។ 

កម្ម​វិធី​សម្រាប់​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​គឺ​យើង​តែងតែ​ប្រើ​កម្មវិធី Khmer Unicode Typing ដែល​បង្កើត​ឡើង​ដោយ Khmer OS ។ តែ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​លើក​យក​កម្មវិធី​ថ្មី​មួយ ដែល​បង្កើត​ឡើង​សម្រាប់​វាយ​អក្សរ​ខ្មែរ​យូនីកូដ​គឺ Khmer-Typing Khmer-Typing ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុមការងារ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា ប៉ាស៊ឺរ៉ែលនុយមេរិច កម្ពុជា (មានន័យ​ថា 'ស្ពានឌីជីថល') បេសកកម្ម​របស់​យើង​គឺ​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុង​ផ្នែក​ឌីជីថល​ដល់​មនុស្ស​ក្រីក្រ ដែល​មាន​វ័យក្មេង​តាមរយៈ​សក្តានុពល និង​ឆន្ទៈ​របស់ពួកគេ

កម្ម​វិធី​នេះ​មាន​ជា WebApp អាច​ចូល​ប្រើប្រាស់​តាម browser នានា​តាម​តំណ​អាសយដ្ឋាន​គេហទំព័រ https://khmer-typing.passerellesnumeriques.org/ ឬ​ទាញយក​ជា​កម្មវិធី​សម្រាប់​ដំឡើង​ក្នុង​កុំព្យូទ័រ ឬ​ទាញ​យក​ជា​កម្មវិធី​ចល័ត​ដែល​ប្រើប្រាស់​ដោយ​មិន​បាច់​ដំឡើង​ក៏​បាន ។






សូម​អរគុណ​ដល់​ការ​បង្កើត និង​ចែករំលែក
ប្រភព https://akbalthom.blogspot.com/2020/09/khmer-typing.html

Top Post Ad

Below Post Ad