១. សូមចូលទៅកាន់គេហទំព័រ http://benderconverter.com/ បន្ទាប់ មកសូមក្រឡេកមើលទៅផ្នែកខាងក្រោម អ្នកនឹងឃើញប្រអប់រើសយកប្រភេទឯកសារដែលអ្នកចង់បម្លែងទៅ។ សូមចុចរើសយក GIF Animation ។ ចុចរុករកឯកសារវីដេអូរបស់អ្នក ហើយចុងក្រោយសូមចុច បម្លែង (Convert)។
២. នៅពេលនេះឯកសាររបស់អ្នកកំពុងតែផ្ទុកឡើងហើយ។
៣. នៅពេលដែលផ្ទុកឡើងចប់ស្រេចហើយ អ្នកនឹងទទួលបានទំព័រថ្មីមួយ សម្រាប់កំណត់រយៈពេលនៃវីដេអូរបស់អ្នក ដើម្បីធ្វើទៅជាឯកសាររូប GIF។ (បញ្ជាក់៖ រយៈពេលនោះ អ្នកអាចដាក់បានត្រឹមតែ ១៥វិនាទី ប៉ុណ្ណោះ។) នៅពេលដែលអ្នកបានកំណត់រយៈពេលរួចហើយ សូមចុចយកតំណ “Watch & Download” លើជួរណាមួយដែលអ្នកចង់បាន។ ក្នុងនោះមានបីតំណដូចជា៖
- អវតា – រូបទំហំត្រឹមតែ ១០០ px
- ទំហំល្មម – រូបទំហំត្រឹម ២០០ px
- ទំហំធំ – រូបទំហំត្រឹម ៣២០ px
៤. នៅពេលអ្នកបានចុចលើតំណណាមួយដែលអ្នកពេញចិត្តហើយនោះ អ្នកនឹងទទួលបានផ្ទាំងដូចនេះ, នេះគឺជាផ្ទាំងដំណើរការធ្វើរូប GIF។
៥. ពេលដែលដំណើរការបានបញ្ចប់ អ្នកនឹងទទួលបានផ្ទាំងថ្មីមួយផ្ទុករូបដែលធ្វើរួច ដូចបង្ហាញក្នុងរូបខាងក្រោម។ បើអ្នកពេញចិត្តរូបនោះហើយ អ្នកអាចចុចទាញយកទុកបាន ដោយចុចលើតំណដែលបានផ្ដល់ឲ្យនៅខាងក្រោមរូប GIF។
រូបសាកល្បង
នេះជារូបសាកល្បងដែលខ្ញុំបានបម្លែងរួចហើយ។