ក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ។
គំនូសតាង
ចំណាប់ចួន
ចួនក្នុងវគ្គ
ព្យាង្គ៧ឃ្លា១វគ្គ១ |=| ព្យាង្គ២ ឬ ព្យាង្គ៤ឃ្លា២វគ្គ១
ព្យាង្គ៧ឃ្លា២វគ្គ១ |=| ព្យាង្គ៧ឃ្លា៣វគ្គ១ |=| ព្យាង្គ ២ ឬ ព្យាង្គ៤ឃ្លា៤វគ្គ១ ។
ចំណាំបើចួនននឹងព្យាង្គ២ឃ្លាទី២ នោះ ត្រូវចួននឹងព្យាង្គទី២ឃ្លាទី៤ គ្រប់វគ្គ តែបើបើចួននឹងព្យាង្គ៤ឃ្លាទី២ នោះ ត្រូវចួននឹងព្យាង្គទី៤ឃ្លាទី៤ គ្រប់វគ្គ ។
ចួនឆ្លងវគ្គ
ព្យាង្គ៧ឃ្លា៤វគ្គ១ |=| ព្យាង្គ៧ឃ្លា២វគ្គ២។
ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី២ និងទី៤រៀងរាល់ឃ្លា។
បរិយាកាស
បទនេះគេអាចយកទៅប្រើបានគ្រប់បរិយាកាសទាំងអស់។រៀបរាប់អំពីកំហឹងក្រេវក្រោធ កាតស៊ូ សេចក្តីទុក្ខសោក ការនិរាសព្រាត់ប្រាស ភាពរីករាយ ការសន្ទនាផ្តោះផ្តង ឆ្លើយឆ្លងគ្នា ការរៀបរាប់ពីធម្មជាតិ និងការបង្ហាញតួអង្គជាដើម ។