លោក​អ្នក​​ដែល​ប្រើ​ប្រាស​នូវ​គណនី​ Facebook ធ្លាប់​ដឹង​មក​ហើយ​ថា​ Group គឺ​ជា​​ចំណែក​មួយ​របស់​ Facebook ដែល​ផ្ដល់​ឲ្យ​អ្នក​ប្រើ​ទាំង​អស់​អាច​ចូល​រួម​ចង​ជា​​សម្ព័ន្ធ​មិត្ត​និង​ ទំនាក់​ទំនង​គ្នា​ជា​ក្រុម​បាន​យ៉ាង​​ប្រសើរ​ តាម​រយៈ​ការ​​បង្កើត​ជា Group នេះ ។ ហើយការបង្កើត Group នេះក៍អាចអោយយើង អាចចែករំលែកចំណេះដឹងរបស់យើង តាមរយៈ Group នេះផងដែរ៕ ដូចជាក្រុមមួយនៅក្នុង Facebook គឺក្រុម គេហទំព័រយល់ចិត្ត ដែលធ្វើការចែករំលែក ចំណេះដឹងផ្នែកពត៍មានវិទ្យា សម្រាប់អ្នក ប្រសិនបើអ្នកមានបញ្ហា ទាក់ទងនឹង ផ្នែកពត៍មានវិទ្យាអ្នកអាច សាកសួរ និង ស្វែងរក ដំណោះស្រាយនៅក្នុងក្រុមនេះបាន ៕

តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ថា​​មាន​ Group ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ហើយ​​ទាញ​អ្នក​ឲ្យ​ចូល​ទៅ​ Group ដោយ​មិន​ដឹង​ខ្លួន និង​មួយ​ទៀត​គឺ​ Group ដែល​​បង្កភាព​ស្មុគ​ស្មាញ​ដល់​អ្នក​​ដោយ​ការ​រំខាន​ផ្សេងៗ​ដែល​មាន​នៅ​ទី​ នោះ ។ ដូច្នេះ​ប្រសិន​បើ​អ្នក​វចង់​ចាក​ចេញ​ពី​ Group សូម​ធ្វើ​ទៅ​តាម​របៀប​ខាង​ក្រោម ។

០១. របៀប​ចាក​ចេញ​ពី Group(Facebook)៖
០២. ​ចូល​ទៅ​កាន់​គណនី​  Facebok របស់​អ្នក​
​០៣. ចូល​​ទៅ​កាន់ Group ណា​មួយ​ដែល​អ្នក​ចង់​ចាក​ចេញ​
០៤. ចុច​លើ​សញ្ញា Setting និង ចុច​លើ​ពាក្យ “Leave Group” ដូច​រូប​













០៥. សូម​ចុច​លើ​ button ដែល​មាន​ពាក្យ “Leave Group” ដូច​រូប​



០៦. នោះ​អ្នក​នឹង​អាច​ចាក​ចេញ​ពី Group បាន​ជា​ស្ថាប​ពរ

សូម​បញ្ជាក់​ចំពោះ​ផ្ទាំង​រូប​​មាន​សញ្ញា​គូស​គ្រីស​​ក្នុង​ប្រអប់​​មាន​ ន័យ​ថា​ជា​ការ​បង្ការ​ដើម្បី​កុំឲ្យ​អ្នក​ផ្សេង​អាច​ទាញ​អ្នក​ចូល​ Group ដែល​អ្នក​ចាក​ចេញ​បាន​ទៀត ។ តែ​​អ្ន​ក​អាច​ចូល​រួម​ Group វិញ​បាន​ដោយ​ខ្លួន​អ្នក​ដោយ​គ្រាន់​តែ​ស្វែង​រក​ឈ្មោះ​ Group នោះ​រួច​ធ្វើ​​ការ Join Group សារ​​ជា​ថ្មី ៕​