- ត្រូវគិតអំពីកំពស់របស់កៅអីៈ ត្រូវ រៀបចំឱ្យមានលក្ខណៈ ប្រហាក់ប្រហែលនឹងប្រវែងនៃកំភួនជើង ដោយគិតចាប់ពីគន្លាក់អាចម៍ឆ្ពោះទៅបាតជើងដើម្បីងាយស្រួលបានដាក់ជើង ឱ្យស្មើនឹងផ្ទៃឥដ្ឋ។
- រូបរាងនៃកៅអីមិនត្រូវឱ្យទន់ផតពេកៈ បើសិនជាលោកអ្នកអង្គុយនៅលើកៅអីពូកផតខ្លាំងនឹងធ្វើឱ្យ ឆ្អឹងកញ្ចូញគូទដែលជាមូលដ្ឋាននៃឆ្អឹងខ្នងទាំងអស់មានភាពកោង(ខ្នងគម )។
- ពូកកៅអីមិនគួរឱ្យមានលក្ខណៈ ផត ជ្រៅ និង កន្លែងផ្អែកមិនគួរឱ្យនៅឆ្ងាយពេក បើសិនជាលោកអ្នកផ្អែកមិនដល់ និង ត្រូវផ្អៀងខ្លួនទៅខាងក្រោយខ្លាំងពេកនឹងធ្វើឱ្យខ្នងកោងដែរ ។ គួរមានកន្លែងផ្អែកសម្រាប់ជួយរុញខ្នងឱ្យស្ថិតនៅត្រង់តាមធម្មជាតិ ។
- កន្លែងដាក់ដៃឬភ្នាក់ដៃ ត្រូវស្ថិតត្រឹមកែងដៃនិងកដៃៈ ការ មានភ្នាក់ដៃ ក្រៅពីជួយដៃឱ្យមានសុខភាពល្អហើយនោះថែមទាំងជួយដងខ្លួនឱ្យឡើងមក ត្រង់បានដោយមិនចាំបាច់ផ្ដេកផ្ដួលទៅលើការចុករោយនៃឆ្អឹងខ្នងឡើយ ។