សួស្តី​​អ្នក​ទាំង​អស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ទាញ​យក​ឯកសារ​ពី Torrent (ថរ៉ិនថ៍) ដោយ​ល្បឿន​លឿន​ (Full speed)។ អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​មក​ហើយ​ថា សព្វ​ថ្ងៃ​នេះ​ច្បាប់​​អ៊ីនធឺណិត​ត្រូវ​បាន​រឹត​បណ្ដឹង​នៅ​បណ្ដា​ប្រទេស​ធំ​ ៗ​ជា​ច្រើន ជា​ពិសេស​គឺ​កម្ម​សិទ្ធិ​បញ្ញា។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វែបសាយ​ដែល​ផ្តល់ការ​ផ្ទុក​ឯកសារ​ដើម្បី​ចែក​ រំលែក​ជា​ច្រើន​បាន​ត្រូវ​បិទ ដូច​ជា​វែបសាយ Megaupload ជា​ដើម​​ដែល​ជា​វែបសាយ​ចែក​រំលែក​ឯកសារ​នាំ​មុខ​គេ​មួយ​ ​ត្រូវ​បាន​រឹបអូស​​ដោយ​ FBI ពី​ព្រោះ​តែ​​វែបសាយ​នេះ​បាន​រំលោភ​លើ​​ការ​រក្សាសិទ្ធិ ។ ខ្ញុំ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ពិបាក​នឹង​ទាញ​យក​ឯកសារ​ពី​អ៊ីនធ័រ​ ណិត​ណាស់ ព្រោះ​តែ​ឯកសារ​ភាគ​ច្រើន​ត្រូវ​បាន​លុប​ចោលពី​វែប​សាយ​ដែល​ផ្តល់ File Hosting Sevice ទាំង​អស់​នោះ តែ​ជា​សំណាង​ណាស់​ដែល​ឯកសារ​ភាគ​ច្រើន​នឹង​ពិបាក​ស្វែង​រក​បំផុត​ជា​ច្រើន​មាន​នៅ​ក្នុង​ ថរ៉ិនថ៍ ។

   អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា Torrent (ថរ៉ិនថ៍) គឺ​វែបសាយ​ដ៏​ពេញ​និយម​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ​ជា​ច្រើន​ដូចជា​ កម្មវិធី​កុំព្យូទ័រ ហ្គេម​កុំព្យូទ័រ វីដេអូ…. ជា​ដើម ប៉ុន្តែ​ការ​ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ គឺ​វា​ទាម​ទារ​ឲ្យ​មាន​កម្មវិធី​ជំនួយ​គឺ Torrent Download Clients ដូច​ជា Bit Torrent និង Utorrent។ល។ ប៉ុន្តែ​ការ​ទាញ​យក​របៀប​នេះ​ពិត​ជាមាន​ល្បឿន​​យឺត​ណាស់ ចំពោះ​ឯកសារ​ថរ៉ិនថ៍​ដែល​មាន​ទំហំ​រាប់​សិប​ជីប៊ី (GB) នោះ​គឺ​អាច​ប្រើ​រយៈ​ពេល​ដល់​ទៅ​រាប់​សិប​ម៉ោង​ឯណោះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​នៅ​មាន​វិធី​ជា​ច្រើន​ដើម្បី​ពន្លឿន​ល្បឿន​ទាញ​យក​នោះ ​បាន​ដែរ គឺ​យើង​អាច​ប្រើ​កម្មវិធី IDM (Internet Download Manager) ដែល​ជា​កម្មវិធី​សម្រាប់​គ្រប់​គ្រង​និង​ពន្លឿន​ការ​ទាញ​យក​ឯកសារ​ផ្សេង​ៗ​ នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត តែ​បើ​ទោះ​ជា​យ៉ាង​នោះ​ក្តី ក៏​មិន​អាច​បាន​ល្បឿន​ពេញ​ដែរ ។

   ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​​អំពី​របៀប​ក្នុង​ការ​ ទាញ​យក​ឯកសារ​ពី​ថរ៉ិនថ៍ ដោយ IDM (Internet Download Manager)។ ខ្ញុំ​សូម​ណែ​នាំ​របៀប​ពីរ​យ៉ាង​ដែល​ងាយ​ស្រួល តែ​​មាន​លក្ខណៈ​ខុស​គ្នាត្រង់​ល្បឿន​ក្នុង​ការ​ទាញ​យក ខ្ញុំ​នឹង​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​របៀបទាំង​ពីរ​បែប​នេះ​តើ​វា​ខុស​គ្នា​ យ៉ាង​ណាខ្លះ​ សូម​មើល​ការ​បង្ហាញ​ខាង​ក្រោន​នេះ៖

៙ របៀប​ទីមួយ៖ ជា​មួយ www.zbigz.com ៖

   Zbigz.com គឺជា​សេវា​កម្ម​វែបសាយ​​ដ៏​ពេញ​និយម​មួយ ដែល​អាច​ជួយ​អ្នក​ទាំង​អស់​គ្នា​​ដើម្បី​អាច​ទាញ​យក​ឯកសារ ​Torrent (ថរ៉ិនថ៍) ​ដោយ​ផ្ទាល់​តែ​ម្តង​គឺ​ពុំ​ចាំ​បាច់​ប្រើ​ Torrent Download Clients នោះ​ទេ ។ បន្ទាប់​ពី​ការ​បម្លែង​ឯកសារ ​ថរ៉ិនថ៍​ ទៅ​តំណ​ទាញ​យក​ផ្ទាល់​ហើយ​នោះ​ អ្នក​អាច​ទាញ​យក​ថរ៉ិនថ៍​ ដោយ​ប្រើ​ប្រាស់​ អាយ.ឌី.អឹម ដើម្បី​ជំនួយ​ល្បឿន​ក្នុង​ការ​ទាញយក ។ តែ​ខ្ញុំ​សូម​បញ្ជាក់ថា ZbigZ គឺ​មាន​គណនី​ឥត​គិត​ថ្លៃ​ និង​គណនី Premium ហើយ​គណនី​ទាំង​ពីរ​ប្រភេទ​នេះ​ក៏​មាន​ប្រសិទ្ធិ​ភាព​ខុស​គ្នា​ដែរ ចំពោះ​គណនី​ឥត​គិត​ថ្លៃ​គឺ​យើង​អាច​ទាញ​យក​បាន​ល្បឿន​មធ្យម​តែ​ប៉ុណ្ណោះ តែ​ចំពោះ​គណនី Premium វិញគឺ​យ៉ាង​អាច​ទាញ​បាន​ក្នុង​ល្បឿន​យ៉ាង​លឿន ។ បើអ្នក​ទាំង​អស់​គ្នា​ចង់ដឹង​ពី​របៀប​ទាញយ​ក​តាម​ ZbigZ សូម​មើល​តាម​របៀប​ខាង​ក្រោម ។

1. សូម​ចូល​ទៅ​កាន់ www.zbigz.com
2. បន្ទាប់មកសូមធ្វើការ​បញ្ចូល​ឯកសារ​ថរ៉ិនថ៍​ (Torrent File) ឬ​ក៏​បិទភ្ជាប់​តំណ​​ថរ៉ិនថ៍ (Megnet Link) ហើយ​ចុច​ប៊ូតុង Go!


3. បន្ទាប់​មកវា​នឹង​បង្ហាញ​ផ្ទាំង​មួយ​គឺ​មាន​ពាក្យ​ថា Free ហើយ​នឹង Premium សូម​ជ្រើស​រើស​ Free សម្រាប់​គណនី​ឥត​គិត​ថ្លៃ


4. បន្ទាប់​មក​សូម​រង​ចាំ​មួយ​​ភ្លេត​ដើម្បី​ធ្វើ​ការ​ទាញ​យក​


5. ពេល​រួចរាល់​ហើយ​វា​នឹង​ប៊ូតុង​ទាញ​យក

៙ របៀប​ទីពីរ៖ ជា​មួយ www.furk.net ៖

   furk.net គឺ​ជា​វែបសាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ការ​ផ្ទុក​នូវ​ ឯកសារ​ផ្ទាល់​ខ្លួន​ ក៏​ដូច​ជា​ឯកសារ​ថរ៉ិនថ៍​ផង​ដែរ ។ បន្ទាប់​ពីធ្វើ​ការ​ផ្ទុក​ឯកសារ​នៅ​លើ​វែបសាយ​នេះ​ហើយ​គឺ​យើង​អាច​ទាញ​យក​ ឯកសារ​ទាំង​អស់​នោះ​តាម​រយៈ​តំ​ណ​ទាញ​យក​ផ្ទាល់​តែ​ម្តង​ (Direct link download) ក្នុង​ល្បឿន​យ៉ាង​លឿន​ (Full speed download) ដែល​វា​លឿន​ជាង Zbiz.com ទៅ​ទៀត ។ វែបសាយ​នេះ​​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​មាន​ ប្រព័ន្ធ​អ៊ីនធឺណិត​យឺត​ ឬ​ក៏​សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​​​ឯកសារ​ ពីថរ៉ិនថ៍ ។ សូម​មើល​អំពី​របៀប​ប្រើប្រាស់​ដូច​ខាង​ក្រោម​នេះ៖

1. សូម​ចូល​ទៅកាន់​វែបសាយ www.furk.net ធ្វើ​ការ​ចុះ​ឈ្មោះ​ដើម្បី​បើក​គណនី​ប្រើប្រាស់
2. បន្ទាប់​មក​ទៀត​សូមធ្វើ​ការ​ផ្ទុក​តំណ ឬ​ក៏​ឯកសារ​ថរ៉ិនថ៍​ ហើយ​ចុច​ប៊ូតុង​ Add dowload ។


3. សូម​ធ្វើ​ការ​រង​ចាំ​ ពេល​ដែល​ឯកសារ​កំពុង​ផ្ទុក​ ពេល​រួចរាល់​ហើយ​វា​នឹង​បង្ហាញ​ដូច​រួប​ខាង​ក្រោម​នេះ

4​ . សូម​ចុច​ទៅ​​លើ​ឯកសារ​នោះ វា​នឹង​បង្ហាញ​ប៊ូតុង​ទាញ​យក​ ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ទាញ​យក​ឯកសារ​ថរ៉ិនថ៍​ទាំង​នោះ​បាន​ដោយ​សេរី​នឹង​ ល្បឿន​យ៉ាង​លឿន​ទៀត​ផង ។


5. នេះ​ជា​ល្បឿន​ទាញ​យក​ដែល​ខ្ញុំ​ទទួល​បាន (Full Speed download)

 ________________