ក.ការផ្តើមរឿងៈ
អ្នកនិពន្ធផ្តើមដោយប្រើៈ
-       កាលពីព្រេងនាយ
-       តាំងពីយូរលង់ណាស់មកហើយ....
-       មានដំណាលថា........
-       កាលពីរជ្ជកាលព្រះបាទ......
-       ក្នុងកំឡុងឆ្នាំ.......
-       សម័យថ្ងៃមួយ
-       នៅឯ
-       មាននិទានមួយ.........។ ......
ខ.តួរឿងឬដំណើររឿងៈ
-       ដំណើររឿងច្រើនរៀបរាប់អំពីប្រវត្តិនៃឈ្មោះភូមិស្រុក ទីកន្លែងនានា បូជនីយដ្ឋាន បុរាណដ្ឋាន
ប្រពៃណី ទំនៀមទម្លាប់ ទំនាស់វិបត្តិផ្សេងៗក្នុងសង្គម ។
គ.បញ្ចប់រឿងៈ
អ្នកនិពន្ធច្រើនបញ្ចប់រឿងដោយបង្ហាញសមិទ្ធផល ប្រាប់មូលហេតុ អំពើល្អឈ្នះអំពើអាក្រក់
យុត្តិធម៌ឈ្នះអយុត្តិធម៌ ។ល។
ឧទាហរណ៍ៈ
-       ហេតុដូចនេះហើយបានជាយើងឃើញ.........រហូតមកដល់សព្វថ្ងៃ។
-       ហេតុនេះទើបគេគោរព.............រហូតសព្វថ្ងៃ។
-       .....មានឈ្មោះ.......រហូតដល់សព្វថ្ងៃ។
-       ......រស់នៅសុខសាន្តតរៀងទៅ
-       .......។ល។