E-Commerce
ជាប្រភេទជំនួញមួយដែលត្រូវបានធ្វើការលក់ដូរទំនិញនៅលើបណ្ដាញ
អ៊ីនធឺណិត ដែលមានទាំងក្នុងតំបន់ និងជាអន្តរជាតិ។ គេហទំព័រ E-Commerce
ដែលល្បីៗសព្វថ្ងៃនេះមានដូចជា៖ Amzaon, eBay ជាដើម។
រីឯនៅក្នុងប្រទេសកម្ពុជាយើងវិញ ក៏មានរាប់សិបដែរ ដូចជា៖ Khmer24
។ល។
ប្រសិនបើយើងនិយាយអំពីការបង្កើតគេហទំព័រទាំងនេះវិញ ចំពោះគេហទំព័រល្បីៗភាគច្រើនគេជួលអ្នកជំនាញមកសរសេរកូដបង្កើតថ្មី តែសម្រាប់គេហទំព័រមួយចំនួនទៀត ក៏អាចប្រើអ្វីដែលគេមានស្រាប់ៗមកក៏បានដែរ។ ក្នុងនោះយើងអាចជ្រើសរើសយក Joomla!, WordPress ឬក៏ Drupal ដើម្បីកែច្នៃវាប្រែក្លាយទៅជាគេហទំព័រ E-Commerce បានដោយការដំឡើងកម្មវិធីជំនួយបន្ថែម។ តែនៅពេលនេះ សូមបង្ហាញត្រឹមតែ WordPress ប៉ុណ្ណោះ។

ជាកម្មវិធីបន្ថែមមួយរបស់ WordPress ដែលមានទំហំតូច តែមានភាពសំបូរបែបណាស់។ លក្ខណៈពិសេសៗដែលកត់សម្គាល់ឃើញថាល្អនោះមានដូចជា៖ គ្រប់គ្រងការកក់, បញ្ចូលការលក់ទំនិញពី Amazon S3, កំណត់ការបញ្ចុះតម្លៃ, គ្រប់គ្រងថ្លៃពន្ធ, កំណត់រូបិយប័ណ្ណ និងផ្សេងៗទៀត។
ទាញយក | គេហទំព័រ

eShop មានផ្ដល់លក្ខណៈពិសេសជាច្រើនដែលយើងអាចទាញយកទិន្នន័យផលិតផល, ការគ្រប់គ្រងឃ្លាំងទំនិញ, កំណត់សារបង្ហាញ ពេលទំនិញអស់ពីឃ្លាំង ។ល។
ទាញយក | គេហទំព័រ

Jigoshop ជាកម្មវិធីលក់ដូរទំនិញលើអ៊ីនធឺណិត សម្រាប់ WordPress ដែលមានសមត្ថភាពខ្ពស់ និងមានភាពបត់បែនបានយ៉ាងល្អ។ កម្មវិធីនេះ ត្រូវបានស្ថាបនាឡើងដោយអ្នកជំនាញ ដែលមានបទពិសោធន៍ផ្នែកជំនួញ ច្រើនឆ្នាំ។ Jogishop មានពុម្ពរូបរាងជាច្រើនសម្រាប់ផ្លាស់ប្ដូរ ហើយក៏មានកម្មវិធីជាជំនួយបន្ថែមផ្សេងទៀតដែរ។
ទាញយក | គេហទំព័រ | សាកល្បង

កម្មវិធីមួយនេះវិញក៏មិនធម្មតាដែរ មានលក្ខណៈពិសេសជាច្រើន ថែមទាំងប្លែកៗថែមទៀតផង! ព្រោះវាអាចប្រែក្លាយ WordPress ស្ទើរតែទាំងមូលទៅជាគេហទំព័រ E-Commerce យ៉ាងមានសមត្ថភាពខ្ពស់។
ទាញយក | គេហទំព័រ | សាកល្បង

នេះជាកម្មវិធីដ៏ពេញនិយមមួយនៅក្នុងពិភព WordPress។ វាត្រូវបានគេទាញយកទៅប្រើជាង ១.៧លានដង ព្រោះតែវាផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងមានភាពបត់បែនគួរឲ្យសរសើរ។ អ្នកអាចប្រើប្រាស់ការទូទាត់ប្រាក់ផ្សេងៗនៅក្នុងកម្មវិធីនេះ រួមមាន៖ Paypal, Google, Chronopay, eWay Payment, Paystation ។ល។

១. Cart66 Lite

២. eShop
eShop មានផ្ដល់លក្ខណៈពិសេសជាច្រើនដែលយើងអាចទាញយកទិន្នន័យផលិតផល, ការគ្រប់គ្រងឃ្លាំងទំនិញ, កំណត់សារបង្ហាញ ពេលទំនិញអស់ពីឃ្លាំង ។ល។
ទាញយក | គេហទំព័រ
៣. Jigoshop
Jigoshop ជាកម្មវិធីលក់ដូរទំនិញលើអ៊ីនធឺណិត សម្រាប់ WordPress ដែលមានសមត្ថភាពខ្ពស់ និងមានភាពបត់បែនបានយ៉ាងល្អ។ កម្មវិធីនេះ ត្រូវបានស្ថាបនាឡើងដោយអ្នកជំនាញ ដែលមានបទពិសោធន៍ផ្នែកជំនួញ ច្រើនឆ្នាំ។ Jogishop មានពុម្ពរូបរាងជាច្រើនសម្រាប់ផ្លាស់ប្ដូរ ហើយក៏មានកម្មវិធីជាជំនួយបន្ថែមផ្សេងទៀតដែរ។
ទាញយក | គេហទំព័រ | សាកល្បង
៤. WooCommerce
កម្មវិធីមួយនេះវិញក៏មិនធម្មតាដែរ មានលក្ខណៈពិសេសជាច្រើន ថែមទាំងប្លែកៗថែមទៀតផង! ព្រោះវាអាចប្រែក្លាយ WordPress ស្ទើរតែទាំងមូលទៅជាគេហទំព័រ E-Commerce យ៉ាងមានសមត្ថភាពខ្ពស់។
ទាញយក | គេហទំព័រ | សាកល្បង
៥. WordPress e-Commerce