8 ចំនុច​សំខាន់ៗ​អ្នក​គួរតែ​ដឹង​ក្នុង​ការ​ប្រើប្រាស់ winRAR
កម្មវិធី WinRAR គឺ​ជា​កម្មវិធី​មាន​មុខងារ​បង្ហាប់​ឯកសារ​នានា ​ឲ្យ​មាន​ទំហំ​ផ្ទុក​ឯកសារ​តូច​ជាង​មុន ដើម្បី​ងាយស្រួល​ចល័ត និង​ចំណេញ​ទំហំ​ផ្ទុក​របស់ HDD ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក។ ជា​រៀងរាល់​ថ្ងៃ​អ្នក​ប្រើប្រាស់​កម្មវិធី WinRAR សម្រាប់​គ្រាន់តែ Extract និង Compress តើ​មែន​ឬ​ទេ? អ្នក​គិត​ថា​វា​គ្រប់គ្រាន់​ហើយ​មែនទេ? ខ្ញុំ​គិត​ថា​មុខងារ​ទាំងពីរ​នេះ​គ្រាន់តែ​ជា ​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ WinRAR។ ខាង​ក្រោម​នេះ​ខ្ញុំ​​​នឹង​​រៀបរាប់​ពី​មុខងារ​សំខាន់ៗ​របស់ winRAR ដែល​លោក​អ្នក​គួរ​តែ​យល់​ដឹង​បន្ថែម​ទៀត ៖
1. Enable Explorer មុខងារ​ នេះ​ធ្វើ​ឱ្យ winRAR បង្ហាញ​ដូចជា Windows Explorer របស់ windows ដែរ គឺ​ផ្នែក ​ម្ខាង​បង្ហាញ disk folder និង​ផ្នែក​ម្ខាង​ទៀត​បង្ហាញ​ពី​ឯកសារ​ដែរ​នៅ​ក្នុង drive ទាំង​នោះ។
ដើម្បី​បើក Explorer view ចូល​ទៅ​កាន់ “ Options –> Folder Tree –> Show disk folders”។
a2. បើក​ឲ្យ​បង្ហាញ​សេចក្ដី​លំអិត (Enable Details View) ៖ ជា ​ធម្មតា​អ្នក​គួរតែ​ឃើញ​ឯកសារ​ទាំងនោះ​ជា List view ដូចនេះ​ដើម្បី​បង្ហាញ​ព័ត៌មាន​លម្អិត របស់​ឯកសារ​ទាំងនោះ​អ្នក​ត្រូវ​បើក​មុខងារ Details view។
ដើម្បី​បើក Detail view ចូល​ទៅ​កាន់ “ Options -> Files list -> Details view “ ។
a3. ឆែក​មើល​ទំហំ​របស់​ឯកសារ​ក្រោយ​ពេល compress និង​រយៈពេល​នៃ​ការ compress ៖
តើ​អ្នក​អាច​ដឹង​យ៉ាងម៉េច​ថា​តើ Winrar ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​សម្រាប់ compress និង នៅ​សល់​ទំហំ​ប៉ុន្មាន។ Winrar បាន​ភ្ជាប់​ជាមួយ​មុខងារ​ពិសេស​មួយ​ដែរ​អាច​ឱ្យ​អ្នក​ដឹង​ពី​ការ ចំណាយ​រយៈពេល​សម្រាប់​ការ compress និង​ទំហំ​ឯកសារ​ក្រោយ compress អ្នក​ជួយ​សម្រួល​អ្នក​យក​ពេល​វេលា​នោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ប្រសើរ​ជាង​ អង្គុយ​រង់ចាំ​វា។
របៀប​មើល :
- ចូល​ទៅ​ក្នុង winrar រួច​ជ្រើសរើស file តិច​ឬ​ច្រើន​ដែរ​អ្នក​ចង់ compress រួច​ចុច​ទៅ​លើ Info tab ឬ Tool –> Show information ឬ Alt + I ។
- អ្នក​នឹង​ឃើញ​ផ្ទាំង File information មួយ​លេច​ឡើង​ដែរ​មាន 4 tabs ចុច​លើ tab ទី១ដែរជា tab info រួច​ចុច​ទៅ​លើ​ពាក្យ Estimate ។ វា​នឹង​បង្ហាញ​ព័ត៌មាន​នានា​ពី ទំហំ, និង​រយៈពេល។
a4. បំបែក​ឯកសារ​ជាផ្នែកៗ ៖ បើសិនជា ​លោកអ្នក compress file ដែរ​មាន​ទំហំ​ធំ នោះ​អ្នក​ប្រាកដ​ជា​ពិបាក​ក្នុង​ការ mail ឬ upload ម្យ៉ាង​ទៀត​អ្នក​អាច​នឹង​ជួប​បញ្ហា​កំឡុង​ពេល compress ដោយ​វា​បញ្ជាក់​ថា size can not compress more than 90% “ នេះ​មក​ពី file នោះ​មាន​ទំហំ​ធំ​ពេក។ ដូចនេះ​អ្នក​ត្រូវ​ប្រើ​មុខងារ split file ដើម្បី​ដោះស្រាយ។
ដើម្បី​ប្រើ​មុខងារ​នេះ​អ្នក​ត្រូវ
- ជ្រើសរើស file ដែរ​លោក​អ្នក​ចង់ compress
- ចុច​ទៅ​លើ​ពាក្យ Add file to archive ( Alt + A )
- អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដែរ​មាន tab ជា​ច្រើន។ នៅ​លើ General tab រក​មើល​ពាក្យ split to volumes, byte នៅ​ក្នុង​ប្រអប់​នោះ​តម្រូវ​ឱ្យ​អ្នក​កំណត់​ទំហំ​ថា អ្នក​ចង់​ឱ្យ​ផ្នែក​នីមួយៗ​នៃ file របស់​អ្នក​មាន​ទំហំ​ប៉ុន្មាន ដើម្បី​ងាយស្រួល​ដល់ winrar ដើម្បី compress និង​ច្រៀក file នោះ។ អ្នក​ក៏​អាច​ជ្រើសរើស​ទំហំ​ដែរ winrar បាន​កំណត់​ស្រាប់​ដោយ​យោង​ទៅ​តាម CD, DVD…។អ្នក​អាច​ជ្រើសរើស Auto Detect ដើម្បី winrar ជា​អ្នក​សម្រេច។ ក្រោយ​មក​ចុច OK ។
a5. ធ្វើ​ឲ្យ​ឯកសារ​ ​ compress ហើយ​អាច​ពន្លា​ដោយ​មិន​ប្រើ​កម្មវិធី​  WinRAR (Make a self Extracting Archive) ៖ មុខងារ ​នេះ​ដើម្បី​ឱ្យ file ដែរ​បាន compress រួច​ដោយ winrar អាច​ពន្លា​បាន​ដោយខ្លួន​វា ដោយ​ពុំ​ចាំបាច់​មាន​កម្មវិធី winrar ឬ កម្មវិធី​ពន្លា​ផ្សេងៗ គឺ​ការ​ពន្លា​ដូច​នឹង​ការ install កម្មវិធី​មួយ​អញ្ចឹង។ ដូចនេះ​ទោះជា​មិត្ត​របស់​អ្នក​មិន​មាន​កម្មវិធី Winrar ឬ កម្មវិធី​ពន្លា​ផ្សេងៗ ក៏​ពួកគេ​អាច​ប្រើប្រាស់file ដែល​អ្នក​បាន​ផ្ញើ​ឱ្យ​នោះ​ផង​ដែរ។
ដើម្បី​បង្កើត self Extracting Archive អ្នក​ត្រូវ :
- អ្នក​អាច​ប្រើ file ដែរ​បានcompress ហើយ ឬ​បង្កើត Archive ថ្មី​មួយ​ដោយ​ជ្រើសរើស file ដែរ​អ្នក​ចង់ compress រួច add to archive
- ក្រោយ​ពី​បង្កើត Archive នោះ​បាន​ហើយ​សូម​ជ្រើសរើស Archive នោះ​រួច​ចុច​ទៅ​លើ Tools –> Convert Archive To SFX (Alt + X) រួច OK ដើម្បី​បញ្ជាប់។
a6. ផ្លាស់​ប្ដូរ​ទីតាំង​ដំណើរការ​​ (Change The Temporary Folder) ៖ Winrar ត្រូវ​ការ​ប្រើប្រាស់ temporary place សម្រាប់​ផ្ទុក​ទិន្នន័យ នូវ​ពេល​ដែល​វា​ព្យាយាម compress file។ ជា​ធម្មតា​វា​ផ្ទុក​នូវ​កន្លែង​ណាមួយ​នៃ Drive C។ បើសិនជា​អ្នក​មិន​មាន​ទំហំ​ផ្ទុក គ្រប់គ្រាន់​ក្នុង Drive នោះ​ទេ អ្នក​អាច​ផ្លាស់ប្ដូរ​ទីតាំង​នៃ​ការ​ផ្ទុក​បាន។
ដោយ​ចូល​ទៅ​កាន់
- Options –> Settings
- វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែរ​មាន tab ជា​ច្រើន ឥឡូវ​សូម​ចុច​ទៅ​លើ Paths tab
- នៅ​ត្រង់ folder for temporary files” អ្នក​អាច Browse ទៅកាន់ folder ណាមួយ​ដែរ អ្នក​ចង់​ប្រើ​ជា temporary folder។
a7. ដាក់​ពាក្យ​សម្ងាត់​ការពារ​ឯកសារ (Archive) របស់​អ្នក ៖
ការ​ធ្វើ​បែបនេះ​ដើម្បី​ទាមទារ Password នូវ​ពេល​ដែរ​មាន​អ្នក​ព្យាយាម​ពន្លា (decompress or Extract) file របស់​អ្នក។
ដើម្បី​ដាក់ Password ការពារ Archive អ្នក​ត្រូវ :
- ជ្រើសរើស file ដែរ​ចង់ compress រួច​ចុច​ទៅ​លើ Add file to Archive
- អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ សូម​ចុច​ទៅ​លើ Advance tab រួច​ចុច​ទៅ​លើ​ពាក្យ Set password។
a8. មើល​សាកល្បង​វីដេអូ​ដោយ​ពុំ​ចាំបាច់ Download ផ្នែក​ទាំងអស់​នៃ Video ៖
ដោយ​វីដេអូ​មួយ​មាន​ទំហំ​ធំ ដូចនេះ​អ្នក Upload បាន​បំបែក file video នោះ​ជា​ផ្នែកៗ​តូចៗ (split file ដូច​ចំណុច​ទី 4) ដើម្បី​ឱ្យ​អ្នក donwload ងាយស្រួល។
ហេតុនេះ​បើ​អ្នក​ចង់​មើល​វីដេអូ​នោះ​អ្នក​ត្រូវ donwload ផ្នែក​ទាំងអស់​នៃ​វីដេអូ​នោះ តែ​អ្នក​ក៏ អាច Preview វីដេអូ​នោះ​បាន​ដែរ​ដោយ​គ្រាន់តែ donwload ផ្នែក ២, ៣ ផ្នែក​ដំបូង​នៃ​វីដេអូ នោះ។
ដើម្បី Preview វីដេអូ​អ្នក​ត្រូវ :
_ ដោនឡូតផ្នែកទី១ និង ទី ២ របស់​វីដេអូ
- ជ្រើសរើសផ្នែកទី១ នៃ​វីដេអូ រួច​យក​ពាក្យ Extract to
- វា​នឹង​បង្ហាញ​ផ្ទាំង​មួយ ចុច​ទៅ​លើ General tab រួច​រក​មើល Miscellaneous ដែរ​នៅ​ពី​ក្រោម នោះ​សូម​ជ្រើសរើស​យក keep broken files រួច OK។
- សូម​ប្រើ​កម្មវិធី VLC player ដើម្បី​ចាក់ Video ដែរ​បានExtract រួច​នោះ៕
a