របៀប Downgrade ពី iOS 7 Beta ទៅ iOS 6

ខាងក្រោមនេះជា របៀប downgrade ពី iOS 7 Beta ទៅ iOS 6។ អ្នកអាចបានតែ downgrade ទៅប្រព័ន្ធប្រតិបត្តិការ iOS 6 ក្រោយគេប៉ុនោះ (ដូចជា 6.1.4 សម្រាប់ iPhone 5, 6.1.3 សម្រាប់ iPhone 4S)។ អ្នកមិន​អាច​រក្សា​ទុកនៅ​កូនសោរ SHSH blobs នៅលើឧបករណ៏ A5+ ឡើងនោះទេ — សព្វថ្ងៃ វាមិន​សូវ​ប្រើបានការនោះទេ។
កំឡុងពេលនេះ Apple “អាចអោយឧបករណ៏ updated ទៅ  iOS beta បាន ប៉ុន្តែមិនអាច restored ទៅ​កាន់​សេរ៊ីមុននោះនៃ iOS បានឡើយ។ ឧបករណ៏​ដែលបានចុះឈ្មោះជា development អាចតម្លើងទៅកាន់សេរ៊ី beta នាពេលអនាគតបាន និង រហូតដល់ប្រព័ន្ធដំណើរការ iOS ចេញជាសាធារណៈ” ទោះបីជាយ៉ាងណាក៏ដោយ យើងអាចនៅតែជោគជ័យក្នុង downgrade តាមលំនាំដូចខាងក្រោម៖
មុននឹងធ្វើការ downgrade សូមធ្វើការ រក្សាទុកនូវឯកសារ និង ទិន្នន័យរបស់អ្នក។
1. ទាញយកស៊េរី iOS 6 firmware សម្រាប់ឧបករណ៏របស់អ្នក ចុចដោនឡូនទីនេះ
2. បើកកម្មវិធី iTunes

 3. អោយឧបករណ៏ចូលទៅក្នុង DFU Mode ដូចលំនាំខាងក្រោម៖
ចុច ហើយ សង្កត់ ប៊ូតុង Home និង ប៊ូតុង Sleep/Wake ក្នុងកំឡុងពេលតែមួយ
a

បន្ទាប់ពី 10 វិនាទី  ប្រលែង ប៊ូតុង Sleep/Wake  ប៉ុន្តែនៅតែបន្ត ចុចលើ ប៊ូតុង home រហូតទាល់តែ iTunes លោតផ្ទាំងដូចខាងក្រោម។
a 

ផ្ទាំងកញ្ជក់ iPhone នឹងនៅក្នុងសាភាពខ្មៅ បែបនេះ៖
a
 
4. នៅពេលដែលអ្នកបានទទួលផ្ទាំង ប្រាប់ថា iPhone is in recovery mode បន្ទាប់មកចុច OK រួចជ្រើសរើស iPhone ពីក្នុងបញ្ជីក្នុងកម្មវិធី iTunes។
ចុចលើ Keyboard នូវ Key Alt/Option (Shift ក្នុងWindows) ហើយចុចលើ Restore iPhone…
a 

5. ជ្រើសរើសឯកសារ firmware ដែលបានទាញយកពីមុនមកហើយ ចុចលើ  Open ដើម្បីបើកឯកសារនោះ
aនៅពេលដែលវាសួរបញ្ជាក់អំពីការ restore ចុចលើ Restore
a 

6. iTunes នឹងដំណើរការនៃការ restore/downgrade ហើយ បន្ទាប់ពី 10-15 នាទី ឧបករណ៏របស់អ្នកនឹងត្រឡប់ទៅ iOS 6 វិញជាមិនខាន។
a